Top Ad unit 728 × 90

ថ្មីៗ

randomposts

របៀបធ្វើ យ៉ាវហន


គ្រឿងផ្សំ
  • សាច់គោ បង្គា មឹុក …
  • បន្លែ ស្ពៃបូកគោ ផ្សិត ..
  • ខ្ទិះដូង ( ខ្ទិះដើម )
  • ម្ទេសក្រៀម ចិញ្ច្រាំអោយម៉ត់ ( ចង់បានសម្លរក្រហមល្អ ដាក់អោយច្រើនបន្តិច )
  • កាពិ ( ដាក់ក៍បាន មិនដាក់ក៍បាន តាមការចូលចិត្ត )
  • គ្រឿងសាតេ
  • ប្រេងអូលីវ
  • ស្ករត្នោត ម្សៅស៊ុប អំបិល ប៊ីចេង
  • ទឹកស៊ុប ( អត់ទឹកស៊ុបអាចប្រើទឹកងជំនួសបាន )
  • ស្លឹកក្រូចសើច
  • ខ្ទឹមសចិញ្ច្រាំអោយម៉ត់
  • សណ្ដែកដីលីង បុកអោយរៀងម៉ត់បន្តិច
វិធីធ្វើ
  1. ដាក់ឆ្នាំងទុកអោយក្ដៅ រួចដាក់ខ្ទិះដូងចូល ទុកអោយពុះ ហើយដាក់ ស្លឹកក្រូចសើច ខ្ទឹមសចិញ្ច្រាំ កាពិ ម្ទេសក្រៀម គ្រឿងសាតេ រួចកូរអោយរលាយចូលគ្នាអស់ ទុកអោយពុះឡើងឈ្ងុយ។
  2. បន្ទាប់មកដាក់ ស្ករត្នោត ម្សៅស៊ុប អំបិល ប៊ីចេង ប្រេងអូលីវ និង ទឹកដោះគោខាប់ចូលបន្តិច កូរអោយសព្វជាមួយគ្រឿង។
  3. រួចចាក់ទឹកស៊ុប រឺ ទឹកដូងចូល រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត (មុខម្ហូបនេះធ្វើកុំអោយប្រៃ) ទើបដាក់សណ្ដែកដីចូល កូរអោយសព្វ រួចជាការស្រេច ។
  4. ដួសចេញមកដាក់ឆ្នាំងដែលត្រូវទទួលទាន ហើយមកដាក់លើចង្កានវិញ ដោយប្រើភ្លើងតិចៗ និងដាក់ ជាមួយសាច់គោ គ្រឿងសមុទ្យ តាមការចូលចិត្តរបស់លោកអ្នក ជ្រលក់ជាមួយទឹកតៅហ៊ូ ។
របៀបធ្វើទឹកតៅហ៊ូ
  1. ដាក់ខ្លាញ់ចូលក្នុងខ្ទះ ដាក់ខ្ទឹមសបំពងចូលអោយឈ្ងុយ រួចដាក់តៅហ៊ូ ( តៅហ៊ូដប ) ហើយដាក់ស្ករស និង ប៊ីចេងបន្តិច កូរអោយសព្វចូលជាតិ ភ្លក់មើលអោយល្មមកុំអោយប្រៃពេក រួចជាការស្រេច ៕
របៀបធ្វើ យ៉ាវហន Reviewed by Mong Kul on 12:10 AM Rating: 5

No comments:

All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.