របៀបធ្វើ សាច់មាន់ស្ពៃខ្មៅ
សាច់មាន់ស្ពៃខ្មៅ ជាមុខម្ហូបមួយបែបដែលអ្នកខ្លះមិនធ្លាប់បានឃើញពីមុខមកទេ។ ពេលនេះយើងនឹងណែនាំអ្នកទាំងអស់គ្នាអោយចេះពីរបៀបធ្វើ សាច់មាន់ស្ពៃខ្មៅ ទាំងអស់គ្នា។ ខាងក្រោមនេះគីជារបៀបធ្វើ សាច់មាន់ស្ពៃខ្មៅ ៖
គ្រឿងផ្សំ
- មាន់មួយក្បាល ( លាងទឹកអោយស្អាត យកទៅស្ងោរ អោយឆ្អិនរួចបេះយកតែសាច់ )
- ស្ពៃខ្មៅ 1kg( លាងទឹកអោយស្អាត យកតែធាង រួចយកទៅស្រុះទឹកក្ដៅអោយឆ្អិនបន្តិច )
- ខ្ទឹមស កាត់ក្បាលបកសំបកចេញ ( លាងទឹកអោយស្អាត ចិញ្ច្រាំអោយម៉ត់រួចយកទៅបំពងអោយឆ្ងុយ )
- ការ៉ុតមួយមេឺម( លាងទឹអោយស្អាត ចិតសំបកចេញ ហាន់ជាបន្ទះស្ដេីងៗ រួយយកទៅស្រុះទឹកក្ដៅអោយឆ្អិនបន្តិច )
- សាឡាត់មួយដេីម ( លាងទឹកអោយស្អាយបេះវាទុកយកទៅទ្រនាប់ពីក្រោមចានសាច់មាន់ស្ពៃខ្មៅ )
- ជីរវាន់ស៊ុយ( លាងទឹកអោយស្អាត កាត់យកតែគល់ ទុកបំពងជាមួយ ឈេីអែម ផ្កាចន្ទ័ ខ្ទឹមសចិញ្ច្រាំ ឯស្លឹកទុកវាសំរាប់លាយជាមួយសាច់មាន់ )
- ទឹកសីុអីុវ
- ប្រេងខ្យង
- ប្រេងល្ង
- បីចេង
- ស្ករស ( ដាក់បន្តិចបានហេីយ )
វិធីធ្វេី
- យកធាងស្ពៃខ្មៅ លាយជាមួយខ្ទឹមបំពងរួចទុកមួយអន្លេីរ។
- ដាក់ខ្ទះអោយក្ដៅ ចាក់ប្រេងឆារចូល អោយក្ដៅ ដាក់ខ្ទឹមសចិញ្ច្រាំ គល់ជីរវាន់ស៊ុយ ឈេីអែម ផ្កាចន្ទ័ ចូលលីងអោយឆ្ងុយចាក់ទឹកសីុអីុវ ប្រេងខ្យង ប្រេងល្ង បីចេង ស្ករស រួចដាក់ទឹកធម្មតាចូលបន្តិច ភ្លក់រស់ជាតិតាមចំណូលចិត្ត ទុកអោយពុះបន្តិច បិតភ្លេីង រួចចាក់ទឹកជ្រលក់ចូលចានធំល្មមយកសាច់មាន់ដាក់ចូលទឹកជ្រលក់ច្របល់អោយសព្វដាក់ ស្ពៃខ្មៅ ការ៉ុត ស្លឹកជីរវាន់ស៊ុយ គ្នារួចសង្កត់អោយសព្វគ្នាបន្តិចរួចទុកមួយអន្លេីរសិន។
- យកចានរៀបសាឡាត់ ដាក់ពីរលេីចានរួចយកចានដែលមានស្ពៃខ្មៅនឹងសាច់មាន់ដែលផ្សំគ្រឿងរួចមកចាក់ផ្កាប់ពីរលេីចានដែលរៀបសាឡាត់រួច ម្ហូបនេះជាម្ហូបត្រជាក់យេីងអាចរៀបរួចហេីយយកទៅដាក់ទូរទឹកកក អោយត្រជាក់ៗ បន្តិចសឹមយកមកបរិភោបក៏បាន មិនបាច់ក៏បាននោះជាការស្រេច។
របៀបធ្វើ សាច់មាន់ស្ពៃខ្មៅ
Reviewed by Mong Kul
on
11:32 PM
Rating: