Top Ad unit 728 × 90

ថ្មីៗ

randomposts

របៀបធ្វើ បាយដំណើបសង់ខ្យាធូរេន


គ្រឿងផ្សំ
  • អង្ករដំណើប ៥០០ ក្រាម
  • ខ្ទិះដូង ១ គីឡូ
  • ស្កសរ ៤០០ ក្រាម
  • ធូរេន ៤ - ៥ ក្លែប
  • ស្លឹកតយ ៥ - ៦ សន្លឹក
  • ម្សៅឆា ២ ស្លាបព្រាបាយ
  • អំបិល ១ ស្លាបព្រាកាហ្វេ 
វិធីធ្វើ
  1. ជាការចាប់ផ្តើមអ្នកត្រូវលាងអង្ករដំណើបជាមុនសិន បន្ទាប់មកអ្នកយកសំភារៈចំហុយបាយយកមករៀបស្លឹកតយ(៤សន្លឹក) ដើម្បីក្រាលពីក្រោមអង្ករដំណើប។
  2. ពេលដែលរៀបស្លឹកតយរួចរាល់ហើយអ្នកក៍យកអង្ករដំណើបដែលអ្នកបានលាងទុកនោះយកមកចាក់ពីលើរួចវាចឲ្យស្មើទើបរៀបចំដាក់ចំហុយ។
  3. អ្នកយកចានគោមតូចល្មមមួយយកមកដាក់ម្សៅឆារួចចាក់ខ្ទិះដូងចូលល្មមលិចម្សៅឆាហើយកូរឲ្យរលាយចូលគ្នា។
  4. អ្នកចាប់ផ្តើមរំងាស់ខ្ទិះដូង ដោយចាក់ខ្ទិះដូងនោះចូលទៅក្នុងឆ្នាំង បន្ទាប់មកក៍ដាក់អំបិល ១ ស្លាបព្រាកាហ្វេ  ស្កសរ ៤០០ ក្រាម រួចកូរវាសិនទើបបន្ថែមធូរេន ៥ ក្លែប និងស្លឹកតយ ២ សន្លឹក រួចហើយក៍បន្តរំងាស់ទៀតរហូតទាល់តែពុះក៍បន្ថែមម្សៅឆានិងខ្ទិះដូងដែលបានកូរឲ្យរលាយនោះចូលទៅក្នុងឆ្នាំងផងដែរ។
  5. ជាចុងក្រោយអ្នកត្រូវយកបាយដំណើបដែលអ្នកចំហុយឆ្អិនយកមកដួសដាក់ចានរូចចាក់ខ្ទិះដូងចូល(ខ្ទិះដើម) ហើយច្រចល់ចូលគ្នាបន្ទាប់មកទៀតក៍ដួសខ្ទិះដូងនិងធូរេនដែលបានរំងាស់ជាមួយគ្នាឆ្អិននោះដាក់ពីលើនោះវាជាការរូចរាល់។
របៀបធ្វើ បាយដំណើបសង់ខ្យាធូរេន Reviewed by Mong Kul on 10:29 PM Rating: 5
All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.