របៀបធ្វើ នំពងទាចំហុយ
នំពងទាចំហុយ ពេលឃើញពីរគ្រឿងផ្សំ និង បៀបធ្វើ យើងទាំងអស់គ្នាហាក់គិតថាវាងាយស្រួលធ្វើ ប៉ុន្តែធាតុពិតវាមិនដូចទៅនឹងអ្វីដែលយើងគិតនោះទេ។ ដូច្នេះទាល់តែសាកល្បងទាំងអស់គ្នាទើបដឹងថាវាមានភាពងាយស្រួលឬក៏លំបាក។
គ្រឿងផ្សំ
- ម្ស៉ៅមី៧ខាំ
- ស្ករស៧ខាំ
- ពងទា១៦គ្រេាប់
របៀបធ្វើ
- គួសពងទារួចយកម៉ាស៊ីនវៃពងទា(វៃដៃក៏បាន)អោយឡើង។
- ដាក់ស្ករសចូលរួចវៃអោយឡើងម្តងទៀត។
- ដាក់ម្ស៉ៅមីចូលរួចវៃអោយឡើងម្តងទៀត (ស្រក់បន្តិច)។
- យកក្រដាស់ត្រាប់ចានគោមរួចចាក់ម្ស៉ៅពងទាចូលយកទៅចំហុយ២០នាទី ទៅ៣០នាទី។
- យកឈឹចាក់ធ្មេញដោតវាមើលបើមិនជាប់ម្ស៉ៅបានន័យថាឆ្អិន លើចុះជាការស្រេច។
របៀបធ្វើ នំពងទាចំហុយ
Reviewed by Mong Kul
on
12:27 AM
Rating: