Top Ad unit 728 × 90

ថ្មីៗ

randomposts

របៀបធ្វើ ត្រីបំពងនំបញ្ចុកទឹកត្រីអំពិលទុំ

ត្រីបំពងនំបញ្ចុកទឹកត្រីអំពិលទុំ វាជាចំនូូលចិត្តសម្រាប់សមាជិកគ្រួសាររបស់ខ្ញំុ ទៀតសោតចំពោះមុខម្ហូបនេះវាមិនមានអីលំបាកទេសម្រាប់អ្នកចំអិន។ តោះសាកល្បងទាំងអស់គ្នានូវមុខម្ហូបមួយនេះ!
គ្រឿងផ្សំ‬
  • ត្រីរស ១ ប្រហែល ៨ខាំ ទៅ ១គីឡូក្រាម
  • អំពិលទុំ ២ស្លាបព្រាបាយ
  • ខ្ទឹមក្រហម ៣ដុំហាន់ស្តើងៗ
  • ខ្ទឹមសចិញ្រ្ចាំ ៥កំពិស
  • ម្ទេស ៥ផ្លែហាន់ស្តើងៗ
  • ប៊ីចេងបន្តិច
  • អំបិលបន្តិច
  • ទឹកត្រី ៥ស្លាព្រាបាយ
  • ស្ករ ៥ស្លាព្រាបាយ
  • ទឹក កន្លះចានចង្កិះ
  • ប្រេងឆា
  • គល់ស្លឹកគ្រៃ ១គល់ ស្លឹកក្រូចសើច ២សន្លឹក
  • នំបញ្ចុក
  • បន្លែរួមមាន សាឡដ ត្រសក់ សណ្តែកបណ្តុះ ស្តៅ (ដាំទឹកស្រុះ) ជីរ
‪របៀបធ្វើទឹកត្រីអំពិលទុំ‬
  1. ដាក់អំពិលត្រាំទឹក ច្របាច់អោយចេញសាច់អំពិល ស្រង់គ្រាប់ចេញ។
  2. ដាំខ្ទះអោយក្តៅ ដាក់ខ្ទឹមស និងម្ទេសបំពងអោយប្រែពណ័ សឹមដាក់ខ្ទឹមក្រហម ឆាពីរបីត្រឡប់ ដាក់ទឹកអំពិលទុំ ផ្សំរសជាតិដោយ ស្ករ ទឹកត្រី ប៊ីចេង និងអំបិល ទុកអោយពុះរាងខាប់បន្តិច ភ្លក្សរសជាតិតាមចំនូលចិត្ត (ផ្អែម ប្រៃ ជូ)។
‎របៀបធ្វើ‬
  1. រៀបបន្លែ និងនំបញ្ចុកដាក់ចានមួយទុកមួយអន្លើ។
  2. យកត្រីលាងទឹកច្របាច់អំបិលអោយអស់រំអិល សឹមយកគល់ស្លឹកគ្រៃ រុំជាមួយស្លឹកក្រូចញោតចូលក្នុងពោះត្រី។
  3. ដាំប្រេងឆាអោយក្តៅ ដាក់ត្រីបំពងអោយឆ្អិន (ប្រើភ្លើងតិចៗ) រួចស្រង់ទុកញុាំផ្ទាប់ជាមួយបន្លែ និងជ្រលក់ជាមួយទឹកត្រីអំពិលទុំជាការស្រេច៕

អ្នកស្រី សុគន្ធារី
របៀបធ្វើ ត្រីបំពងនំបញ្ចុកទឹកត្រីអំពិលទុំ Reviewed by Mong Kul on 12:35 AM Rating: 5
All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.