របៀបធ្វើ ដូងចំហុយ
គ្រឿងផ្សំ
- ដូងខ្ចី ២ផ្លែ
- ពងមាន់ ៣
- ទឹកដូង ១ចានចង្កឹះកន្លះ
- ម្សៅស៊ុប ១ស្លាបព្រាកាហ្វេកន្លះ
- ទឹកស៊ីអ៊ីវ ១ស្លាបព្រាកាហ្វេកន្លះ
- សាច់ដូង ១ចានចង្កឹះ
- បង្គារ ៦ បកអោយស្អាត ពុះជាពីរ
- ស្លឹកខ្ទឹម ១ស្លាបព្រាបាយ ហាន់ខ្លីៗ
របៀបធ្វើ
- ដូងសោកសំបកអោយស្អាត កាត់ផ្នែកក្បាលចេញ (ដូចរូប) ស្កឹះយកសាច់ទុកមួយអន្លើ សម្បកទុកមួយអន្លើ។
- គោះពងមាន់ដាក់ចានទឹកដូង វាយអោយម៉ត់ល្អ រូចដាក់ម្សៅស៊ុប និងទឹកស៊ីអ៊ីវ កូរអោយរលាយចូលគ្នាសព្វល្អ រួចសម្រក់យកតែទឹក (ដូចរូប)។
- យកសាច់ដូងរៀបដាក់ក្នុងសំបកដូង រូចចាក់ពងមាន់ដែរ លាយរួច ចូល (កុំដាក់ពេញ) រួចគ្របអោយជិត រួចដាក់ចំហុយពេលទឹកកំពង់ពុះ ប្រហែលជា ២០នាទី សឹមដាក់ បង្គារ និងស្លឹកខ្ទឹមចូរ ចំហុយ ២ទៅ៣នាទី ទៀតជាការស្រេច៕
របៀបធ្វើ ដូងចំហុយ
Reviewed by Mong Kul
on
12:31 AM
Rating:
Reviewed by Mong Kul
on
12:31 AM
Rating:





No comments: