Top Ad unit 728 × 90

ថ្មីៗ

randomposts

របៀបធ្វើ ស៊ុបបន្លែ



គ្រឿងផ្សំ
  • ឆ្អឹងទ្រូងមាន់ ៥ខាំ
  • បង្ការគ្រៀម ១/២ខាំ
  • ផ្សិតគ្រៀម ១០ (ត្រាំទឹកអោយរីក លាងអោយស្អាត)
  • សាច់ជ្រូក ១ ១/២ខាំ (ចិញ្រ្ចាំអោយម៉ត់)
  • ការ៉ុត ១ដុំ (កាត់ជាដុំ ស្តើងៗ)
  • ផ្កាខាត់ណា ២ខាំ (កាត់ជាដុំ)
  • សណ្តែកហោលិងតាវ ១/២ខាំ
  • ស្នូលពោត ១ខាំ
  • ពងក្រូច ១០ (ស្ងោឆ្អឹន បកសំបកអោយស្អាត)
  • ផ្សិតអំបោះ ១ខាំ
  • ម្សៅស៊ុប ២ស្លាបព្រាបាយ
របៀបធ្វើ
  1. ដាំទឹកអោយពុះ ដាក់អំបិលបន្តិច ដាក់ឆ្អឹងមាន់ចូលរំងាស់ ៣០នាទី (ឧស្សាហ៍ដួសពពុះចោល កុំគ្របគំរបឆ្នាំង)។
  2. ស្រង់ឆ្អឹងមាន់ចោល ដាក់បង្ការគ្រៀម ផ្សិតគ្រៀម និងសាច់ជ្រូក (ពូតជាដុំតូច) រំងាស់រហូតដល់ឆ្អឹន។
  3. ដាក់ការ៉ុត និងផ្កាខាត់ណាចូលអោយទន់បន្តិច ដាក់សណ្តែក និងពោតចូលអោយទន់បន្តិច សឹមដាក់ពងក្រួច និងផ្សិតចូល រួចបន្ថែមរសជាតិដោយម្សៅស៊ុប ភ្លក្សរសជាតិតាមចំនូលចិត្ត ជាការស្រេច៕
ស៊ុបនេះ បន្លែស្រស់ៗកុំអោយរលួយ ពេលទទួលទានបន្ថែមស្លឹកជីវ៉ាន់ស៊ុយបន្តិច។
របៀបធ្វើ ស៊ុបបន្លែ Reviewed by Mong Kul on 12:28 AM Rating: 5

No comments:

All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.