ប្រយ័ត្ន! ទម្លាប់អាក្រក់១០យ៉ាងនេះធ្វើឱ្យអ្នកអន់ប្រាជ្ញា
ជាធម្មតាយើងគ្រប់គ្នាមិនបានដឹងថា ទម្លាប់ និងរបៀបរស់នៅប្រចាំថ្ងៃ អាចប៉ះពាល់ទាំងផ្លូវកាយ ព្រមទាំងសុខភាពផ្លូវចិត្តនោះឡើយ។ សុខភាពផ្លូវចិត្តសំខាន់ជាងគេ ព្រោះវាជាអ្នកផ្តល់មុខងារដល់គ្រប់ផ្នែកនៃសរីរាង្គទាំងអស់ក្នុងរាងកាយ។ យើងទាំងអស់គ្នាប្រាកដជាបានដឹងហើយថា កន្សោមខួរក្បាលធំមានទំនួលខុសត្រូវយ៉ាងជិតស្និទ្ធិនឹងប្រព័ន្ធខាងក្នុងមួយចំនួនរបស់រាងកាយ។ មានគំនិតមួយចំនួនបានបង្ហាញថា របៀបរស់នៅដែលយើងទាំងអស់គ្នាមានសារៈសំខាន់ចំពោះសុខភាពផ្លូវចិត្ត។ ខាងក្រោមនេះនឹងបានដឹងពីទម្លាប់ជាច្រើនដែលប៉ះពាល់ដល់សុខភាពផ្លូវចិត្ត។
គេងជ្រុល
ផ្នែកស្រាវជ្រាវវិជ្ជសាស្ត្របានបង្ហាញថា ការគេងជ្រុលនឹងធ្វើឲ្យមិនស្រួលក្នុងចិត្ត។ ការគេងជ្រុលមិនត្រឹមតែប៉ះពាល់ដល់សុខភាពផ្លូវចិត្តប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យអត្រានៃការកើតជំងឺដែលគួរឲ្យភ័យខ្លាចកើតឡើងដូចជា ជំងឺទឹកនោមផ្អែម។ ការគេងជ្រុលនៅពេលនេះសំដៅលើការគេងច្រើនជាងតម្រូវការពី ៦ ទៅ៩ម៉ោងក្នុង ១ថ្ងៃ។
ជាតិសូរា
ការទទួលទានជាតិសូរាយូរៗម្តង ត្រូវបានគេទទួលស្គាល់ថាអាចផ្តល់អត្ថប្រយោជន៍មួយចំនួនដល់សុខភាព។ តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ទោះបីជាយ៉ាងណាក៏ដោយ ការទទួលទានជាតិសូរាហួសកម្រិតអាចបំផ្លាញដល់សុខភាពផ្លូវចិត្ត។ ការទទួលទានជាតិសូរាហួសប្រមាណអាចឲ្យមានបញ្ហាការចងចាំ ក្រៅពីនេះអាចធ្វើមានការខ្វល់ខ្វាយនិងតានតឹងក្នុងចិត្តច្រើន។
កង្វះលំហាត់ប្រាណ
យើងទាំងអស់គ្នាប្រាកដជាបានដឹងពីការពិតហើយថា ការធ្វើលំហាត់ប្រាណបានទៀងទាត់ជាវិធីល្អបំផុតដើម្បីជម្រុញដល់សុខភាពផ្លូវចិត្ត។ ទោះបីជាយ៉ាងណាក៏ដោយ កង្វះការធ្វើលំហាត់ប្រាណអាចធ្វើឲ្យមនុស្សងាយនឹងកើតជំងឺតានតឹងក្នុងចិត្ត ជំងឺផ្លូវចិត្ត។
ភាពតានតឹងក្នុងចិត្ត
ប្រសិទ្ធិភាពនៃការគ្រប់គ្រងភាពតានតឹងក្នុងចិត្ត គឺវាជាអ្នកបង្កើតឡើងដោយខ្លួនឯង។ នៅក្នុងអត្ថបទនៃទម្លាប់ជាច្រើនដែលប៉ះពាល់ដល់សុខភាពផ្លូវចិត្ត មិនអាចនិយាយបានថា ភាពតានតឹងក្នុងចិត្ត ជាទម្លាប់មួយដែរ។ ទោះបីជាយ៉ាងណាក៏ដោយភាពតានតឹងក្នុងចិត្តមិនមែនបានមកពីការមិនពេញចិត្តនឹងរបៀបរស់នៅប្រចាំថ្ងៃ ហើយបណ្តាលឲ្យអ្នកងាយនឹងកើតជំងឺផ្លូវចិត្ត។ បញ្ហាការពិតនោះគឺ ភាពតានតឹងក្នុងចិត្តកើតឡើងមកពីភាពខ្វាយខ្វល់ និងភាពតប់ប្រមល់ក្នុងចិត្តច្រើន។
ការជក់បារី
ការជក់បារីគឺជាផ្នែកមួយប៉ះពាល់ដល់សុខភាពផ្លូវចិត្តយ៉ាងខ្លាំង។ ការជក់បារីច្រើនពេកអាចធ្វើឲប៉ះពាល់ដល់មុខងារកោសិកាខួរក្បាល, បណ្តាលឱ្យថាមពលនៃការចងចាំចុះអន់ខ្សោយ ហើយអាចធ្វើឱ្យខួរក្បាលលែងដំណើរការ។
ថ្នាំញៀន
ថ្នាំញៀនគឺជារបស់អាក្រក់បំផុត ដែលអាចបំផ្លាញ់ទាំងផ្លូវកាយ និងសុខភាពផ្លូវចិត្ត។ ការប្រើថ្នាំញៀនខ្លាំងពេកអាចបណ្តាលឲ្យមានបញ្ហាផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ខ្លាំងជាងភាពតានតឹងក្នុងចិត្តទៅទៀត។
គេងមិនគ្រប់គ្រាន់
ការគេងជ្រុលមានបញ្ហាផ្ទាល់ខ្លួនរបស់វាមួយ ឯការគេងមិនគ្រប់គ្រាន់ក៏មានបញ្ហាមួយដែរ អាចបណ្តាលឲ្យមុខងាររបស់ខួរក្បាលមិនសមតុល្យនឹងគ្នា។ ការគេងមិនបានគ្រប់គ្រាន់ត្រូវបានគេសង្កេតឃើញថា កើតមានចំពោះមនុស្សក្មេងដែលមានភាពខ្វល់ខ្វាយច្រើន។
មិនចង់រៀនពីអ្វីដែលថ្មី
នេះជាទម្លាប់ផ្សេងមួយទៀតដែលអាចប៉ះពាល់ដល់ខួរក្បាល និងសុខភាពផ្លូវចិត្តទាំងស្រុងរបស់អ្នក។ ការមិនចង់រៀនពីអ្វីដែលថ្មីមិនអាចធ្វើឲ្យខួរក្បាលរបស់អ្នកមានការរីកចម្រើនឡើយ។ បញ្ហាការពិតមួយ ខួរក្បាលរបស់អ្នកកាន់តែស្ពឹក ប្រសិនបើអ្នកមិនផ្តល់ព័ត៌មានដល់វា។ ផ្តល់ព័ត៌មានឲ្យខួរក្បាលគ្រប់ពេល ប្រសិនបើអ្នកចង់ថែរក្សាសុខភាពផ្លូវចិត្តឲ្យបានល្អ។
ការទទួលទានមិនបានត្រឹមត្រូវ
ការទទួលទានតែអាហារចៀន, អាហារគ្មានគុណភាពនិងអាហារដែលបណ្តាលឱ្យខូចសុខភាពជាច្រើនផ្សេងទៀត អាចបំផ្លាញដល់សុខភាពផ្លូវចិត្តរបស់អ្នកយ៉ាងខ្លាំង។ អាហារដែលនាំឱ្យខូចសុខភាពនឹងធ្វើឱ្យថាមពលដំណើរការខួរក្បាលរបស់អ្នកចុះអន់ខ្សោយ និងបណ្តាលឱ្យជួបនឹងបញ្ហាសុខភាព។
ខ្វះភាពរីករាយនៅក្នុងសង្គម
វាពិតជាល្អប្រសិនបើអ្នករីករាយនឹងជីវិតក្នុងសង្គមមួយ។ ជាការពិតណាស់ វាបានបង្ហាញពីវិធីដើម្បីជម្រុញសមត្ថភាព, ផ្លូវចិត្ត ឬរាងកាយ។ ប្រសិនបើយើងទាំងអស់គ្នាសង្កេតមើលឃើញថា ខួរក្បាលរបស់យើងទាំងអស់គ្នាបានផ្សាភ្ជាប់ទៅនឹងសង្គមទាំងស្រុង ចាប់តាំងពីលើកដំបូងដែលយើងបានចូលរៀនក្នុងសាលាម៉្លេះ។ ជីវិតដែលខ្វះសង្គមបណ្តាលឲ្យអសុខដុម, សមត្ថភាពផ្លូវចិត្តនឹងចុះអន់ខ្សោយ៕
ប្រយ័ត្ន! ទម្លាប់អាក្រក់១០យ៉ាងនេះធ្វើឱ្យអ្នកអន់ប្រាជ្ញា
Reviewed by Mong Kul
on
9:01 PM
Rating:
Reviewed by Mong Kul
on
9:01 PM
Rating:

No comments: