របៀបធ្វើ សម្លរម្ជូគ្រឿងត្រប់ពុតលំញង (ត្រប់ចង្កោម)
របៀបធ្វើ សម្លរម្ជូគ្រឿងត្រប់ពុតលំញង (ត្រប់ចង្កោម) អ្នកខ្លះគាត់ធ្លាប់ហូប អ្នកខ្លះគាត់អត់ធ្លាប់ហូប សម្រាប់សម្លរម្ជូគ្រឿងប្រភេទនេះ។ ខាងក្រោមនេះយើងនឹងរៀបរាប់អំពីរបៀបចំអិនវា ដែលអ្នកមើលទៅងាយយល់បំផុត តោះសាកល្បងទាំងអស់គ្នា!
គ្រឿងផ្សំ
- ឆ្អឹងជំនី និងគ្រឿងក្នុងជ្រូក ១គីឡូ៣ខាំ
- គ្រឿងបុក ១ចានចង្កិះ (គល់ស្លឹកគ្រៃ រំដេង រមៀត ស្លឹកក្រូចសើច ខ្ទឹមស ម្ទេស)
- ត្រប់ពុតលំញង ៣ខាំ
- ស្ករ ២ស្លាបព្រាបាយ
- ទឹកត្រី ៣ស្លាបព្រាបាយ
- ម្សៅស៊ុប ១ស្លាបព្រាបាយ
- ប្រហុកចិញ្រ្ចាំ ១ស្លាបព្រាបាយ
- អំបិលបន្តិច
- អំពិលទុំ ២ស្លាបព្រាបាយ
- ប្រេងឆា ១ស្លាបព្រាបាយ
- ស្លឹកកន្រ្ទោប ៣ធាង
- ទឹក ៣ចានចង្កិះ
របៀបធ្វើ
- ដាំប្រេងឆាអោយក្តៅ ដាក់គ្រឿងបុកចូល ឆាប្រហែល១នាទី ដាក់ប្រហុកចូលឆាបីបួនត្រឡប់ ដាក់ត្រប់ពុតលំញងចូលឆាអោយត្រប់ស្លោកប្រហែលជា ១០នាទី។
- ដាក់សាច់ចូល ឆាបីបួនត្រឡប់ រួចដាក់គ្រឿងផ្សំរសជាតិដូចជា អំពិលទុំ អំបិល ទឹកត្រី ស្ករ ម្សៅស៊ុប និងស្លឹកកន្រ្ទោប (ដុតអោយគ្រៀម) រំងាស់អោយដាច់ទឹក។
- ដាក់ទឹកចូល ទុកអោយពុះមួយសន្ទុះ (សាច់ផុយ) ភ្លក្សរសជាតិតាមចំនូលចិត្ត ជាការស្រេច៕
* សម្រាប់ម្ទេសប្លោកដាក់ក៏បានមិនដាក់ក៏បានតាមចំនូលចិត្ត
អ្នកស្រី សុគន្ធារី
របៀបធ្វើ សម្លរម្ជូគ្រឿងត្រប់ពុតលំញង (ត្រប់ចង្កោម)
Reviewed by Mong Kul
on
11:46 PM
Rating:
Reviewed by Mong Kul
on
11:46 PM
Rating:

No comments: