Top Ad unit 728 × 90

ថ្មីៗ

randomposts

របៀបធ្វើ ងាំង៉ូវមាន់

ងាំង៉ូវមាន់ ជាសម្លរទឹកមួយប្រភេទដែលមានរសជាតិជួរដោយសារយើងប្រើក្រូចងាំងូវ។ ហើយប្រភេទសម្លរនេះ គេចូលចិត្តធ្វើវាសម្រាប់ហូបជួបជំុគ្រួសារជាទីបំផុត។ បើសិនជាអ្នកទាំងអស់គ្នាមិនទាន់ចេះធ្វើអាចសាកល្បងធ្វើវាដូចរូបមន្តខាងក្រោមនេះ។


គ្រឿងផ្សំ‬
  • សាច់មាន់ ៧ខាំ (កាត់ខ្លីល្មម)
  • ក្រូចងាំងូវ ១ផ្លែ
  • គល់ស្លឹកគ្រៃ ១គល់ (កាត់ខ្លីៗ ដុំអោយបែក)
  • ស្លឹកក្រូច ៣សន្លឹក
  • រំដេង បន្តិច (ដុំអោយបែក)
  • ទឹកត្រី ១ស្លាបព្រាបាយ
  • អំបិលបន្តិច
  • ម្សៅស៊ុប ១ស្លាបព្រាការហ្វេ
  • ស្ករស ២ស្លាបព្រាការហ្វេ
  • ខ្ទឹមស ៣កំពឹល (ដុំអោយបែក)
  • ប្រេងឆា ១ស្លាបព្រាបាយ
  • ស្លឹកខ្ទឹម ស្លឹកជី ហាន់ល្អឹតៗ
‎របៀបធ្វើ‬
  1. ដាក់ខ្ទះដាំប្រេងឆាអោយក្តៅ ដាក់គល់ស្លឹកគ្រៃ រំដេង ខ្ទឹម និងស្លឹកក្រូច ឆាអោយឈ្ងុយ សឹមដាក់សាច់មាន់ចូលឆាអោយស្ងួតទឹក ដែរចេញពីមាន់។
  2. យកឆ្នាំង ដាក់ទឹកដាំអោយពុះ ដាក់ អំបិល ទឹកត្រី ម្សៅស៊ុប និងស្ករ១ស្លាបព្រាការហ្វេ រួចដាក់សាច់មាន់ចូល រំងាស់អោយផុយ។
  3. ក្រូចងាំង៉ូវ ពុះជាបួន ដាក់ក្នុងចានចង្កិះ ដាក់ទឹកងាំង៉ូវ ១ស្លាបព្រាបាយ និងស្ករ ១ស្លាបព្រាការហ្វេ ច្របល់អោយសព្វ ទុកដាក់ជាមួយសម្លរ។
  4. ពេលសម្លរឆ្អឹន ដួសដាក់ចានសម្រាប់ទទួលទាន ដាក់ងាំងូវ និងស្លឹកខ្ទឹម ស្លឹកជី ភ្លក្សរសជាតិតាមចូលចិត្ត ជាការស្រេច៕
បើចូលចិត្ត អាចបំពងខ្ទឹមសដាក់ កាន់តែឈ្ងុយ
អ្នកស្រី សុគន្ធារី
របៀបធ្វើ ងាំង៉ូវមាន់ Reviewed by Mong Kul on 11:49 PM Rating: 5

No comments:

All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.