Top Ad unit 728 × 90

ថ្មីៗ

randomposts

គួរ​ឲ្យ​អនិច្ចា​រ្យ! ព្រឹទ្ធាចារ្យ​ចាប៉ីដង​វែង លោកតា សួន សាន ស្លាប់​ គ្រួសារ​ក្រក្សត់​គ្មាន​លុយ​ទិញ​​ក្ដា​ម​ឈូស

(ភ្នំពេញ)៖ ពិតជាគួរឲ្យអនិច្ចារណាស សម្រាប់ព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា សួន សាន ដែលបានទទួលមរណភាពហើយ កាលពីពេលថ្មីៗនេះ ដោយសារមានជំងឺដ៏រាំរ៉ៃ ប៉ុន្តែអ្វីដែលមហាជនខ្លោចចិត្តអាណិតកាន់តែខ្លាំងនោះ គឺគ្រួសារលោកតាក្រក្សត់ណាស់ សូម្បីតែថវិកាទិញក្ដាមឈូស សម្រាប់ដាក់សព ក៏គ្មានលទ្ធភាពដែរ។ ប៉ុន្តេទោះបីជាយ៉ាងណា ក្រោយទទួលបានដំណឹងដ៏ក្រៀមក្រំនេះ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានចេញមុខជួយសម្រួល ចំពោះបញ្ហាខ្វហខាតនេះ។


ជាមួយគ្នា នៃមរណទុក្ខដ៏ក្រៀមក្រំ របស់លោកតា សួន សាន ព្រឹទ្ធាចារ្យចាប៉ីដងវែង រួមជាមួយភាពខ្វះខាត ដោយគ្មានលុយធ្វើបុណ្យ និងទិញក្តាមឈួសនេះ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ក៏បានចាត់ឲ្យលោក អ៊ឹម ជីវ៉ា និងលោក ប៊ី លីហួរ នាំយកថវិកាចំនួន៣០០ដុល្លារ កាលពីយប់ថ្ងៃទី១២ ខែមិថុនា ដើម្បីជួយក្រុមគ្រួសាសព ទិញក្តាមឈួស និងរៀបចំធ្វើបុណ្យ។


លោក អ៊ឹម ជីវ៉ា បានបញ្ជាក់ នៅលើបណ្តាញសង្គមហ្វេសប៊ុកថា «ព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា សួន សាន បានទទួលមរណភាពក្នុងវ័យ៧៥ឆ្នាំ។ ក្រោយពីទទួលបានដំណឹងនេះ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ក៏បានចាត់ឲ្យក្រុមការងារ ជួយរកកន្លែងតម្តល់សព របស់លោកតា សួន សាន ឲ្យបានត្រឹមត្រូវ តាមប្រពៃណី នៅក្នុងវត្តស្ទឹងមានជ័យ ដើម្បីងាយស្រួល ឲ្យបងប្អូនញាតិមិត្តសិល្បករ-សិល្បការិនី និងសប្បុរសជន ងាយស្រួលទៅចូលរួមបុណ្យសព របស់តារាចាប៉ីដងវែង!»៕






ប្រភព៖ Khmertalking
គួរ​ឲ្យ​អនិច្ចា​រ្យ! ព្រឹទ្ធាចារ្យ​ចាប៉ីដង​វែង លោកតា សួន សាន ស្លាប់​ គ្រួសារ​ក្រក្សត់​គ្មាន​លុយ​ទិញ​​ក្ដា​ម​ឈូស Reviewed by Mong Kul on 10:24 PM Rating: 5

No comments:

All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.