Top Ad unit 728 × 90

ថ្មីៗ

randomposts

ទំនាក់ទំនង៣ឆ្នាំត្រូវបានបញ្ចប់ នៅពេលដែលខាងប្រុសបានចូលបន្ទប់ខាងស្រី


ជាទូទៅមនុស្សស្រី គឺតែងតែផ្ចិតផ្ចង់ និងមានភាពស្អាតបាតជានិច្ច ចំពោះសម្ភារៈ ដែលគេប្រើប្រាស់ តែកាលពីពេលថ្មីៗនេះ គឺមានការបង្ហោះនូវរឿងមួយនៅលើបណ្ដាញសង្គម ដែលអាចធ្វើឲ្យអ្នកព្រលឹងចុងសក់ជាក់មិនខាន។

ដោយបុរសតៃវ៉ាន់ម្នាក់ បានទាក់ទងមិត្តស្រីរបស់ខ្លួនអស់រយៈពេលបីឆ្នាំ និងត្រូវបាន មិត្ដស្រីហាមឃាត់ មិនឲ្យចូលមើលបន្ទប់របស់នាងម្ដងណាឡើយ។ ទោះបីជា យ៉ាងណាក៏ដោយ ក៏លោកតែងតែមានការងឿងឆ្ងល់ ប៉ុន្តែលោកនៅតែស្ដាប់បញ្ជាមិត្ត ស្រី ដោយមិនហ៊ានចូលបន្ទប់របស់នាងដដែល។


តែមានថ្ងៃមួយ ពេលដែលលោកបានទៅដល់ផ្ទះមិត្តស្រីរបស់លោក ហើយស្របពេល ដែលនាងកំពុងងូតទឹកទៀត ពេលនោះស្រាប់តែម្ដាយរបស់នាង បានប្រើឲ្យ លោកយកខោអាវថ្មី សម្រាប់នាង។ លោកក៏ចាប់ផ្ដើម គិតថាលោកនឹងមាន ឱកាសចូលទៅមើលបន្ទប់នាង។ ស្រាប់តែពេលចូលទៅដល់ អ្វីដែលគាត់បានឃើញ គឺពិតជាគួរឱ្យភ្ញាក់ផ្អើល នោះគឺបន្ទប់របស់នាងពិតជារញ៉េរញៃ គ្មានសណ្ដាប់ធ្នាប់ កខ្វក់ មានសម្រាម និងរបស់របរផ្សេងៗទៀត រាយបាយពេញបន្ទប់ ដោយមិនមានកន្លែងដើរតែម្ដង។ មិនតែប៉ុណ្ណោះ ខោក្នុងដែលប្រឡាក់ និងសំឡីអនាម័យដែលប្រើហើយ ត្រូវបានបោះចោលគ្រប់ទីកន្លែង ហើយមានកិ្លនស្អុយសឹងតែ ធ្វើឲ្យគាត់ភ័យ និងចង់រត់ចេញពីបន្ទប់នោះ។

នៅពេលដែលគាត់រៀបចេញពីបន្ទប់នោះ នាងក៏បានឃើញលោក ដោយការខឹងមួម៉ៅយ៉ាងក្រៃលែង។ បន្ទាប់មកនាងក៏បានសុំបែកគ្នា ជាមួយលោក ដោយសារលោកបានក្បត់ពាក្យសន្យាដោយចូលបន្ទប់របស់នាង។

ចុះប្រិយមិត្ដយល់ថា នេះជាកំហុសរបស់គាត់ ដែលក្បត់ពាក្យសន្យា? ឬនេះជាសំណាងទៅវិញ ដែលត្រូវបាននាងសុំបែកមុន?
បុរសតៃវ៉ាន់ ស្លុតចិត្ដពេលចូលទៅក្នុងបន្ទប់មិត្ដស្រី ដែលហាមឃាត់ជាច្រើនឆ្នាំមិនឲ្យចូល

ស្ថានភាពនៅក្នុងបន្ទប់នាង


សារដែលបង្ហោះនៅក្នុងបណ្ដាញសង្គម
ទំនាក់ទំនង៣ឆ្នាំត្រូវបានបញ្ចប់ នៅពេលដែលខាងប្រុសបានចូលបន្ទប់ខាងស្រី Reviewed by Kagha on 9:45 PM Rating: 5
All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.