លើសពីអាណិត! ផឹកថ្នាំប្រឆាំងនឹងមេរោគអេសដ៍អស់ពេល ៨ឆ្នាំ ទីបំផុត...
ថៃ៖ នារីវ័យក្មេងម្នាក់ ដែលរកឃើញថាមានជំងឺអេដស៍កាលពី៨ឆ្នាំមុន នាពេលនេះកំពុងតែទាមទារសំណង ក្រោយពីរឿងមួយនេះបានបំផ្លាញកុមារភាពរបស់នាង។
នាង Suthida Saengsumat អាយុ ២០ឆ្នាំ ជាអ្នករស់នៅក្នុងខេត្ដ Roi Et ដែលបានប្ដឹងមន្ដ្រីក្រសួងសុខាភិបាលថៃ បាននិយាយឲ្យដឹងថា នាងត្រូវបានមិត្ដភក្ដិកាលពីនៅរៀន និងក្មេងៗនៅក្នុងតំបន់ មិនរាប់រកដោយសារតែនាងកើតអេដស៍។ នាងបន្ដថា នាងយំតែម្នាក់ឯងជារៀងរាល់យប់ ដែលពិតជាគ្មានអ្វីមកប៉ះប៉ូវនូវអ្វីដែលនាងបានបាត់បង់នេះនោះទេ។
គួរឲ្យដឹងថា នាងត្រូវបានគេប្រាប់ថាមានផ្ទុកជំងឺអេដស៍ បន្ទាប់ពីគ្រូរបស់នាងយកនាងទៅពិនិត្យ កាលពីអាយុ ១២ឆ្នាំ ដោយសារតែពួកគេសង្ស័យថានាងមានជំងឺនេះ ក្រោយពីឪពុកនាងស្លាប់ដោយសារតែជំងឺអេដស៍ និងម្ដាយនាងចាប់ផ្ដើមមានជំងឺអាឡែហ្ស៊ីច្រើន។ យ៉ាងណាមិញ នាងក៏មិនមានឱកាសធ្វើតេស្ដជាលើកទី ២ផងដែរ ដើម្បីបញ្ជាក់ពីលទ្ធផលនេះ ដែលក្រោយមក នាងក៏ចាប់ផ្ដើមផឹកថ្នាំប្រឆាំងនឹងមេរោគនេះ ជារៀងរាល់ថ្ងៃ។ នាងនិយាយថា ដោយសារតែការរើសអើងនេះ បានធ្វើឲ្យនាងឈប់រៀន មុននឹងរៀបអាពាហ៍ពិពាហ៍។

នាង Suthida Saengsumat ត្រូវបានគេប្រាប់ថា មានផ្ទុកជំងឺអេដស៍ កាលពីនាងមានអាយុ ១២ឆ្នាំ
សម្រាប់ជីវិតគ្រួសារនាង នាងក៏មិនបានការពារអ្វីនោះដែរ ដោយនាងចាប់ផ្ដើមមានផ្ទៃពោះ និងផ្ដល់កំណើតកូនដំបូង កាលពី៥ឆ្នាំមុន។ ក្រោយពីការធ្វើតេស្ដមេរោគអេដស៍ កូនដំបូងរបស់នាងបែរជាគ្មានជំងឺនេះ ហើយរូបនាងផ្ទាល់ក៏ចាប់ផ្ដើមធ្វើតេស្ដសាជាថ្មី។ លទ្ធផលក្រោយពីការធ្វើតេស្ដ គឺពិតជាភ្ញាក់ផ្អើល គឺនាងគ្មានជំងឺនេះនោះទេ ហើយនាងក៏បញ្ឈប់ផឹកថ្នាំប្រឆាំងនឹងមេរោគនេះ ហើយនាងបានប្រាប់កាសែតបាងកកប៉ុស្ដន៍ថា ចាប់ពីពេលនេះតទៅ កូនរបស់នាងមិនចាំបាច់ត្រូវលាក់ខ្លួន និងមានភាពអៀនខ្មាសទៀតនោះទេ ព្រោះនាងគ្មានមេរោគអេដស៍។
ជួបជាមួយនឹងលោកស្រីប្រធាន Preeyanant Lorsermwattana ដែលជាអ្នកទំនាក់ទំនងប្រជាពលរដ្ឋ ដែលរងប៉ះពាល់ផ្នែកវេជ្ជសាស្ដ្រនេះ បានឲ្យដឹងថា ពួកគាត់ទទួលបានករណីបែបនេះជាច្រើន ដូចជាករណីគិលានុដ្ឋាយិកានៅភូកេតម្នាក់ បានឈ្នះលើរឿងក្ដីនេះ ក្រោយពីរូបនាងធ្វើរោគវិនិច្ឆ័យថាមានជំងឺអេដស៍ និងផឹកថ្នាំប្រឆាំងនេះអស់ពេល៤ឆ្នាំ និងបានបាត់បង់ការងារនៅខាងក្រៅស្រុក។
យ៉ាងណាមិញ ឈ្មោះមន្ទីរពេទ្យ និងគ្រូពេទ្យដែលជាប់ពាក់ព័ន្ធនឹងករណី នាង Suthida Saengsumat នេះមិនទាន់ត្រូវបានទំលាយនោះទេ៕

Reviewed by Kagha
on
9:50 PM
Rating: