របៀបធ្វើ បាយឆាកាពិបែបថៃ
គ្រឿងផ្សំ
- បង្គារក្រៀម
- ពងទា ២ ឬ ៣ គ្រាប់
- អង្ករ ២០០ ក្រាម
- ខ្ទឹមក្រហម ២ ឬ ៣ កម្ពឹស
- ខ្ទឹមសរ ជីវ៉ាន់ស៊ុយ
- សាច់ជ្រូក ៣០០ ក្រាម
- កាពិ ១ ស្លាបព្រាបាយ
- ខ្លាញ់ ១ ស្លាបព្រាបាយ
- ស្ករស ១ ស្លាបព្រាកាហ្វេ
- ទឹកស៊ីអ៊ិវខាប់ ១ ស្លាបព្រាបាយ
- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
- ប្រេងខ្យង ១ ស្លាបព្រាបាយ
- ស្វាយ ឈូសជាសរសៃៗ
- ម្រេច
វិធីធ្វើ
- លាងអង្ករឲ្យស្អាតដាក់ដាំឲ្យស្រួយល្មម។
- បង្គារក្រៀម បំពងអោយស្រួយ។
- ចៀនពងទារួច កាត់ជាសរសៃៗ។
- ខ្ទឹមក្រហមហាន់ស្ដើងៗសាច់ជ្រូកលាងឲ្យស្អាតហាន់ជាបន្ទះស្តើងៗ ឬ ដុំៗ តាមការចូលចិត្ត។
- ចិញ្ច្រាំខ្ទឹមដាក់ខ្ទះអោយក្ដៅចាក់ខ្លាញ់ចូល និងខ្ទឹមសរចញ្ចាំ ចូលឆាអោយឈ្ងុយដាក់កាពិចូលដាក់ទឹកថែមន្តិច បន្ទាប់មកចាក់បាយចូលឆាឲ្យសព្វជាមួយកាពិដួសដាក់ទុកមួយអន្លើរ។
- ចាក់ខ្លាញ់ចូលក្នុងខ្ទះឲ្យក្តៅ ដាក់ខ្ទឹមស ម្រេច នឹងជីវ៉ានស៊ុយបុកហើយ ដាក់ចូលឆាអោយឈ្ងុយ មួយសន្ទុះចាក់សាច់ជ្រូកចូលបន្ថែម ស្ករស ទឹកស៊ីអ៊ិវខាប់ និង ប៊ីចេង ប្រេងខ្យង ភ្លក់រស់ជាតិតាមចូលចិត្ត។
- ម្ហូបឆ្អិនហើយ រៀបចំ រៀបដាក់ចាន ដូចក្នុងរូបភាពជាការស្រេច។
របៀបធ្វើ បាយឆាកាពិបែបថៃ
Reviewed by Mong Kul
on
10:33 AM
Rating: