Top Ad unit 728 × 90

ថ្មីៗ

randomposts

របៀបធ្វើ ទំពាំងស្ងោរមាន់

គ្រឿងផ្សំ
  • មាន់១ 
  • ទំពាំងស្រុក១ 
  • ទឹកត្រី១វែក 
  • អំបិលចុងស្លាបព្រាកាហ្វេ 
  • ស្ករ ១ស្លាបព្រាកាហ្វេ 
  • គល់ស្លឹកគ្រៃ ១ដើម 
  • ខ្ទឹមស៥-៦កំពឹស 
  • ម្ទេស៣-៤គ្រាប់ 
  • ប្រេងឆា ២ស្លាបព្រា
របៀបធ្វើ
  1. លាងមាន់អោយស្អាត កាប់ជាដុំៗ។
  2. ហាន់ទំពាំងស្តើងៗ ស្រុះទឹកពុះ មួយសា ចោលសិន អោយបាត់ហាង។
  3. យកខ្ទឹម ម្ទេស គល់ស្លឹកគ្រៃ(កាត់កង់ៗខ្លី) លីងជាមួយខ្លាញ់ក្តៅ អោយឈ្ងុយ។
  4. ចាក់ទឹកត្រី ស្ករ និង អំបិល ចូល កូរអោយសព្វ រួចចាក់ទឹកចូល ដាំអោយពុះ។
  5. ចាក់សាច់មាន់ចូល ដាំអោយពុះ។ សូមកុំគ្របគម្របឆ្នាំង ព្រោះនាំអោយល្អក់ទឹក។
  6. សូមកុំដាក់ភ្លើងខ្លាំងពេក ក្រែងពុះផុរពពុះចេញក្រៅឆ្នាំង ហើយកុំដួសយកកករពពុះចោល ពេលកំពុងរំងាស់ ព្រោះរសជាតិខ្ទឹមម្ទេស នៅអណ្តែតជាមួយពពុះទាំងនោះ។ ពេលរំងាស់យូរទៅ ពពុះនឹងបាត់រូបឯងហើយ។
  7. ពេលមាន់ពុះហើយ សូមដាក់ទំពាំងចូល រំងាស់ជាមួយគ្នា ទាល់តែសាច់មាន់ផុយទន់ស្បែក។
  8.  ភ្លក្សថែមថយគ្រឿង តាមចំណូលចិត្ត។
  9. ពេលបរិភោគ អាចបង់ស្លឹកខ្ទឹមថែម តាមរបៀបចិន។
  10. បើចង់បរិភោគតាមរបៀបខ្មែរ យើងត្រូវធ្វើទឹកប្រហុកមានជីរម្ទេសម្ជូរក្រូចឆ្មារ សម្រាប់ជ្រលក់សាច់ បន្តែមទៀត។

របៀបធ្វើ ទំពាំងស្ងោរមាន់ Reviewed by Mong Kul on 10:43 AM Rating: 5
All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.