ប៉េងប៉ោះ និងតែ ជួយកំចាត់មុន និងធ្វើអោយមុខសស្អាត
អ្នកប្រហែលជាចម្លែកក្នុងចិត្តណាស់មែនទេ ដែលថាយកតែ និងប៉េងប៉ោះលាយបញ្ជូលគ្នាជួយធ្វើអោយកម្ចាត់មុន និងធ្វើអោយស្បែកមុខស? ខាងក្រោមនេះជាវិធីធ្វើ អ្នកអាចសាកល្បងដោយខ្លួនឯងបាន៖
គ្រឿងផ្សំ៖
វិធីធ្វើ៖
វិធីប្រើ៖
ផ្សើមមុខរបស់អ្នកជាមុនសិន បន្ទាប់មកយកល្បាយដែលលាយគ្នារួចស្រេចមកដុសត្រង់មុខ និងក ហើយទុកចោល ៥នាទី សឹមលាងចេញ។ ល្បាយនេះក៏អាចដុសទៅលើបបូរមាត់បានដែរ៕
គ្រឿងផ្សំ៖
- ទឹកឃ្មុំ ១ ស្លាបព្រាបាយ
- ទឹកប៉េងបោះ ១ស្លាបព្រាបាយ (កិនស្រស់ៗ)
- តែ ១ ស្លាបព្រាបាយ
វិធីធ្វើ៖
- ប៉េងប៉ោះលាងអោយស្អាតល្អ ហើយចិតវាអោយតូចៗ ឆ្កិះយកគ្រាប់ចេញ ហើយកិនវាអោយម៉ត់ពូតយកតែទឹក។ លាយទឹកឃ្មុំចូល ១ ស្លាបព្រាបាយ។ បន្ទាប់មកទៀតយកស្លឹកតែមិនទាន់ឆុង (បើស្លឹកតែមិនម៉ត់ទេ ចូរកិនវាអោយម៉ត់ល្អិតៗ) លាយជាមួយនឹងទឹកប៉េងប៉ោះ និងទឹកឃ្មុំ។ ដាក់វាត្រាំអោយចូលគ្នាប្រហែលជា ១៥នាទីសិន។
វិធីប្រើ៖
ផ្សើមមុខរបស់អ្នកជាមុនសិន បន្ទាប់មកយកល្បាយដែលលាយគ្នារួចស្រេចមកដុសត្រង់មុខ និងក ហើយទុកចោល ៥នាទី សឹមលាងចេញ។ ល្បាយនេះក៏អាចដុសទៅលើបបូរមាត់បានដែរ៕
ប៉េងប៉ោះ និងតែ ជួយកំចាត់មុន និងធ្វើអោយមុខសស្អាត
Reviewed by Kagha
on
4:00 PM
Rating: