អ្នកចូលចិត្តញ៉ាំមី និងផឹកកូកា ប្រយ័ត្នដូចក្មេងប្រុសម្នាក់នេះ កើតជំងឺធាត់ មានទំងន់ ១៩០គីឡូ
ក្មេងប្រុសអាយុ ១០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ីម្នាក់ មានទំងន់រហូតដល់ទៅ ១៩០គីឡូ ដោយសារតែការញៀនញ៉ាំមី និង ផឹកកូកា។ ជារឿយៗយើងតែងតែលឺថា ការធាត់គឺអាចបង្កអោយកើតជំងឺជាច្រើនប្រភេទ។ ជាពិសេសការធាត់ទៅលើវ័យកុមារ ភាគច្រើនតែងតែជួបបញ្ហាអ័រម៉ូន។ ការធាត់របស់ក្មេងប្រុសនេះ បណ្តាលមកពីទម្លាប់អារម្មណ៍របស់គេ ក្នុងការញ៉ាំមី និងផឹកកូកា។ ឪពុកម្តាយក្មេងប្រុសខាងលើក៏បាននិយាយផងដែរថា គេញ៉ាំមី ៥ ដងក្នុងមួយថ្ងៃ ហើយញ៉ាំសាច់ជារៀងរាល់ថ្ងៃ។ ដោយសារតែទំងន់របស់គេធ្ងន់ខ្លាំងពេក ទើបធ្វើអោយក្មេងប្រុសមិនអាចក្រោកឈរបាន។ គេនៅផ្ទះជារៀងរាល់ថ្ងៃ។ គេមិនអាចដើរទៅសាលារៀនបាន ហើយគេក៏ពិបាកក្នុងការរកសម្លៀកបំពាក់ផងដែរ។ ក្រុមគ្រូពេទ្យបានដាក់របបអាហារ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ទំងន់របស់គេក៏មិនអាចស្រក់បានដែរ។ ដូច្នេះទើបក្រុមគ្រូពេទ្យធ្វើការវះកាត់ដើម្បីបន្ថយទំងន់របស់គេខ្លះ។ បន្ទាប់ពីធ្វើការវះកាត់រួចគេស្រក់បាន ១៦គីឡូ ហើយថ្មីៗនេះក៏ស្រក់បាន ២គីឡូបន្ថែមទៀត។ ក្រុមគ្រូពេទ្យបន្ថែមទៀតដែរថា ប្រសិនបើគេដើរអោយបានច្រើន ហើយព្យាយាមបញ្ចេញកំលាំងពលកម្មនោះ គឺអាចដុតបំផ្លាញកាឡូរីបានច្រើនបន្ថែមទៀត។ គ្រូពេទ្យក៏មានសង្ឃឹមយ៉ាងមុតមាំផងដែរថា គេនឹងអាចស្រក់ទំងន់បានច្រើនជាងនេះទៀត ក្នុងពេលឆាប់ៗនេះ ហើយនឹងអាចរកពន្លឺដ៏ភ្លឺស្វាងដូចក្មេងៗដទៃទៀតដែរ៕
អ្នកចូលចិត្តញ៉ាំមី និងផឹកកូកា ប្រយ័ត្នដូចក្មេងប្រុសម្នាក់នេះ កើតជំងឺធាត់ មានទំងន់ ១៩០គីឡូ
Reviewed by Mong Kul
on
11:51 PM
Rating: