រឿងអប់រំខ្លី៖ ខ្សាច់ហូរចេញពីគូទប៉ោត
ថ្ងៃមួយមានព្រះសង្ឃមួយអង្គ បានធ្វើប្រព្រឹត្តអំពើខុសឆ្គងមួយ។ ព្រះសង្ឃដទៃទៀតកើតចិត្តក្តៅក្រហាយ ក៏បានទៅទូលចៅអធិការវត្ត ដើម្បីអោយព្រះតេជគុណដាក់ទោស ព្រះសង្ឃអង្គនោះ។ ព្រះចៅអធិការវត្តស្តាប់ចប់ យល់ការណ៍នោះមិនមែនជាអំពើខុសធ្ងន់ធ្ងរអ្វីទេ ដូច្នេះតេជគុណក៏បដិសេធ ក្នុងការដាក់ទោសអូសដំណើរនឹងលោកអង្គនោះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ព្រះសង្ឃទាំងនោះនៅតែទទូចស្នើរអោយមានការដាក់ទោសអោយខានតែបាន។ ចុងក្រោយព្រះចៅអធិការវត្តក៏យល់ព្រម។
លុះព្រឹកឡើង, ព្រះសង្ឃទាំងអស់បាននិមន្តមកជុំគ្នានៅលើវិហារ ដើម្បីចាំស្តាប់ការដាក់ទោស។ ព្រះចៅអធិការវត្តក៏ស្នើរអោយ ព្រះសង្ឃទាំងអស់យកប៉ោតធ្លុះគូទមួយ ទៅដងខ្សាច់មួយម្នាក់ធុង មកអោយព្រះចៅអធិការវត្ត។ ប៉ុន្តែព្រះចៅអធិការវត្តមិនបានប្រាប់ថាប៉ោតនោះធ្លុះគូទនោះទេ ហើយព្រះសង្ឃទាំងនោះក៏មិនដឹងដែរថា ប៉ោតនោះមានប្រហោងល្មមអាចធ្វើអោយខ្សាច់ហូរចេញដែរ។ ពេលដែលដងខ្សាច់ត្រលប់មកវិញហើយ ខ្សាច់ក៏ហូរចេញតាមប្រហោងដែលធ្លុះនោះ តែគ្មាននរណាម្នាក់ចាប់អារម្មណ៍នោះទេ។ មកដល់វិហារ, ព្រះចៅអធិការវត្តក៏សួរទៅកាន់ ព្រះសង្ឃទាំងនោះថា «តើពួកឯងមានឃើញអ្វីដែរទេ ពេលដែលយួរប៉ោតខ្សាច់ត្រលប់មកវិញ?» ព្រះសង្ឃទាំងនោះឆ្លើយព្រមគ្នាថា «អត់មានឃើញអ្វីទេ»។
ព្រះចៅអធិការវត្តចង្អុលទៅគ្រាប់ខ្សាច់ដែលហូរចេញពីគូទប៉ោត ហើយប្រាប់ទៅព្រះសង្ឃទាំងអស់នោះថា «ឃើញទេគ្រាប់ខ្សាច់ហូរចេញពីគូទប៉ោតដែលពួកឯងយួរនោះ តែដោយសារតែពួកឯងមិនចាប់អារម្មណ៍នឹងវា ទើបមិនដឹងថាមានខ្សាច់ហូរចេញក្រៅតាមប្រហោងនោះ។ វាប្រៀបដូចជាកំហុសរបស់ពួកឯងអ៊ីចឹងដែរ។ ពួកឯងមិនដែលចាប់អារម្មណ៍នឹងកំហុសខ្លួនឯងនោះទេ ព្រោះរវល់តែចាប់កំហុសរបស់អ្នកដទៃ»។
ព្រះសង្ឃទាំងនោះស្ងាត់មាត់ ហើយដឹងកំហុសរបស់ខ្លួន ហើយក៏ឈប់ទទូចអោយធ្វើការដាក់ទោស ព្រះសង្ឃអង្គនោះទៀតដែរ៕

Reviewed by Mong Kul
on
11:53 PM
Rating: