អាហារទាំង ៥ ប្រភេទ នឹងជួយបញ្ចុះសម្ពាធឈាម និងការពារជំងឺមួយចំនួន
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារទាំង៥ប្រភេទ ដែលអាចជួយព្យាបាលជំងឺអ្នកបាន។ តើមានអាហារអ្វីខ្លះទៅ?
១. អ្នកអាចពិសារស្ពៃបូកគោបាន ព្រោះនៅក្នុងនោះសំបូរទៅដោយវីតាមីនសេ ដែលអាចជួយទប់ស្កាត់មិនឲ្យកាឡូរីចូលក្នុងខ្លួនអ្នកច្រើន។ វានឹងជួយទប់មិនឲ្យសរសៃឈាមអ្នកកករឹង និងគ្មានខ្លាញ់ក្នុងសរសៃឈាម។
២. អ្នកអាចបរិភោគផ្លែម្នាស់បាន ព្រោះនៅក្នុងនោះ មានសារធាតុដែលអាចជួយទប់មិនឲ្យឈាមអ្នកកករឹងឡើយ។
៣. ទំពាំងបាយជូរ មានសារធាតុដែលអាចជួយធ្វើឲ្យឈាមអ្នកដើរស្រួល ហើយសរសៃឈាមក៏មិនងាយកកដែរ។
៤. បើផ្លែល្ពៅវិញ វានឹងជួយសម្រួលដល់សរសៃឈាមអ្នកឲ្យដើរស្រួល។ ជាពិសេស វានឹងជួយមិនឲ្យឈាមអ្នកមានលក្ខណៈស្អិតខ្លាំងឡើយ។ ម្យ៉ាងទៀត វានឹងជួយបញ្ចុះសម្ពាធនៃសរសៃឈាមផងដែរ។
៥. អ្នកអាចញ៉ាំខ្ទឹមសរាល់ថ្ងៃបាន ព្រោះវាមានវីតាមីន ដែលអាចជួយបញ្ចុះខ្លាញ់ក្នុងសម្ពាធឈាមអ្នក។
ម្យ៉ាងទៀត វាក៏អាចជួយឲ្យសម្ពាធឈាមអ្នកចុះផងដែរ។ ជាពិសេស កាឡូរីនឹងមិនស្តុកទុកក្នុងរាងកាយអ្នកច្រើនឡើយ៕
អាហារទាំង ៥ ប្រភេទ នឹងជួយបញ្ចុះសម្ពាធឈាម និងការពារជំងឺមួយចំនួន
Reviewed by Mong Kul
on
11:43 PM
Rating: