Top Ad unit 728 × 90

ថ្មីៗ

randomposts

ស្បែកសភ្លឺទន់រលោង ជាមួយនឹងទឹកអំពិលទុំ និងម្សៅអង្ករ

អ្នកច្បាស់ជាចង់បានស្បែកសភ្លឺទន់រលោង តាមបែបធម្មជាតិ ដោយគ្មានជាតិគីមី។ រូបមន្តមួយនេះពិតជាអាចជួយបាន ហើយវាក៏មិនប៉ះពាល់ដល់ស្បែកផងដែរ៖

គ្រឿងផ្សំ៖
- អំពិលទុំយកតែសាច់
- ទឹកក្តៅឧណ្ហៗ
- ចេកទុំ
- ម្សៅអង្ករ

វិធីធ្វើ៖
  • ចាក់ទឹកក្តៅកន្លះកូនចាន បន្ទាប់មកដាក់សាច់អំពិលទុំចូល។ ទុកវាចោល ១៥នាទី ហើយស្លាបព្រាជ្រុំៗវាអោយទឹកឡើងខាប់ ទៅជាពណ៌ត្នោត ទុកវាមួយអន្លើសិន។
  • ចេកទុំបកយកសំបកចេញ ហើយកិនចវាអោយម៉ត់ដោយប្រើសម។ បន្ទាប់មកដួសម្សៅអង្ករមួយស្លាបព្រាបាយ ដាក់ចូលទៅក្នុងចេកដែលកិនរួច។
  • បន្ទាប់មកទៀតដួសទឹកអំពិលទុំ ១ ស្លាបព្រាបាយដាក់ចូលទៅក្នុងចេក និងម្សៅដែលលាយរួច។ ច្របល់អោយចូលគ្នាសព្វល្អ។
វិធីប្រើប្រាស់៖
  • ជាដំបូងលាងសំអាតផ្ទៃមុខរបស់អ្នកអោយស្អាតល្អសិន បន្ទាប់មកជូតវាអោយស្ងួត។ យកម៉ាសដែលលាយរួចមកលាបអោយសព្វផ្ទៃមុខ ហើយទុកចោលរហូតទាល់តែស្ងួតល្អ សឹមលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗ។
  • អនុវត្តជារៀងរាល់យប់។


បន្ថែម៖ ប្រសិនបើអ្នកគ្មានម្សៅអង្ករទេ អ្នកអាចប្រើទឹកដោះគោឆៅ រឺម្សៅទឹកដោះគោជំនួសក៏បានដែរ៕
ស្បែកសភ្លឺទន់រលោង ជាមួយនឹងទឹកអំពិលទុំ និងម្សៅអង្ករ Reviewed by Mong Kul on 11:45 PM Rating: 5
All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.