Top Ad unit 728 × 90

ថ្មីៗ

randomposts

បើរួមភេទ​ជាមួយ​បុរស​លិង្គធំ ហើយ​ធ្វើឱ្យ​អ្នក​ឈឺខ្លាំង តើគួរធ្វើ​ដូចម្ដេច?

ខ្ញុំមាន​អាយុ ២៥ឆ្នាំ​ហើយ ខ្ញុំទើប​តែចាប់​ផ្ដើម​មាន​ការ​រួមភេទ​ជាមួយ​មិត្តប្រុស​របស់ខ្ញុំ។ ខណៈ​ពេល​ក្មេង​ស្រី​ផ្សេង​ទៀត បាន​ត្អូញ​ត្អែថា ពួកគេ​មិន​មាន​អារម្មណ៍​អ្វីនោះទេ នៅពេល​ពួកគេ​មាន​ការ​រួមភេទ តែ​បញ្ហា​របស់ខ្ញុំ គឺផ្ទុយ​ពីពួក​គេ។ មិត្តប្រុស​របស់​ខ្ញុំលិង្គ​របស់​គាត់​មាន​ទំហំរហូត​ដល់ ៨អុីញ ហើយ​គ្រប់​ពេល​រួមភេទ​វាធ្វើ​ឱ្យខ្ញុំ​ឈឺចាប់​ខ្លាំង​បំផុត តើពេល​នេះខ្ញុំ​អាច​ធ្វើអ្វី​បាន​បើលិង្គ​គាត់​ធំចឹង? តែខ្ញុំ​មិនចង់​ឱ្យគាត់​ចាក​ចេញពី​ខ្ញុំទេ។ 

ការស្ទង់មតិ​បាន​ឱ្យដឹងថា បុរស​នៅ​ប្រទេស​ឥណ្ឌា​មាន​ទំហំ​លិង្គ​ជាមធ្យម​នៅ​ចន្លោះពី ៥ ទៅ ៦ អុីញ ដូច្នេះ​ហើយ ​ធ្វើឱ្យ​ស្ត្រី​ជាច្រើន​ទទួល​រងការ​ឈឺចាប់​ក្នុុង​ពេល​រួមភេទ ពីស្ថាន​ភាព​មួយនេះ។ មូល​ហេតុ​ទូទៅ ដោយ​សារតែ​ទ្វារមាស​របស់​គាត់​ស្ងួត​ខ្លាំង​ពេក ហើយ​នៅពេល​ស៊ក​អាអូនតូច​ចូល​ធ្វើ​ចលនា​កកិត​ចុះឡើង ទើប​បង្ក​ឱ្យមាន​ការឈឺ​ចាប់​ខ្លាំង។ 

ពេល​នេះអ្វី​ដែល​អ្នកអាច​ធ្វើបាន ត្រូវ​ព្យាយាម​បញ្ចេញ​ទឹករំអិល​ឱ្យបាន​ច្រើន។ ហើយ​ជម្រើស​ល្អផ្សេង​ទៀត អ្នក​គួរតែ​ប្រើទឹក​រំអិល​បន្ថែម​ឱ្យបាន​គ្រប់គ្រាន់។ រឿងមួយទៀត ពេល​រួមភេទ​អ្នកមិន​ត្រូវ​អនុញ្ញាត​ឱ្យគាត់​ដាក់​អាអូនតូច​ចូល​ជ្រៅខ្លាំង​ពេកទេ អ្នកអាច​ព្យាយាម​ឱ្យស្រ្តី​នៅទីតាំង​លើ ដើម្បី​ងាយ​ស្រួល​ឱ្យស្ត្រី​គ្រប់គ្រង​ការរុក​ចូល​នៃលិង្គ​ដោយ​ខ្លួនឯង ទើប​មិន​សូវមាន​ការ​ឈឺចាប់។ 

ក្បាច់រួមភេទ​ល្អបំផុត អ្នក​អាច​ព្យាយាម​ប្រើក្បាច់​ចំណិត​ត្រសក់​ពីចំហៀង​នៅលើ​ទីតាំង​លើគ្រែ ឬក្បាច់ឈ ទីតាំង​ផ្ទប់នឹង​ជញ្ជាំង។ ជៀស​វាងការ​ធ្វើ​ចលនា​រួមភេទ​ប្រើ​ក្បាច់ឆ្កែ Doggy ព្រោះ​វាអនុញ្ញាត​ឱ្យ​អាអូនតូច​ជ្រៀត​ចូល​ជ្រៅខ្លាំង​ណាស់៕ សូម​ចាំថា អ្នក​ត្រូវប្រើទឹករំអិល​ឱ្យបាន​គ្រប់​គ្រាន់ គ្រប់​ពេល​រួមភេទ​ជាមួយ​បុរស​លិង្គធំ ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់​នៅពេល​សម្រុក​ចូល៕




Loading...
បើរួមភេទ​ជាមួយ​បុរស​លិង្គធំ ហើយ​ធ្វើឱ្យ​អ្នក​ឈឺខ្លាំង តើគួរធ្វើ​ដូចម្ដេច? Reviewed by Mong Kul on 2:45 PM Rating: 5
All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.