Top Ad unit 728 × 90

ថ្មីៗ

randomposts

របៀបធ្វើ ពោះគោទឹកប្រហុក

គ្រឿងផ្សំ
  • ពោះគោ ១គីឡូ
  • ប្រហុក ១ ស្លាបព្រាបាយកន្លះ (ចិញ្ច្រាំឱ្យម៉ដ្ឋ)
  • គល់ស្លឹកគ្រៃ ៥ ស្លាបព្រាបាយ (ឬតាមចំណូលចិត)ហាន់ហើយ
  • ខ្ទឹមស ៥ កំពឹស
  • ផ្លែម្ទេសទុំ ៣ ផ្លែ ឬច្រើនតាមចំណូលចិត្តចិតតូចៗ
  • ខ្ទឹមស និងម្ទេសបុកជាមួយគ្នាឲ្យម៉ត់
  • ខ្ទឹមក្រហម ៣ មើមចិតតូចៗ
  • ទឹកក្រូចឆ្មារ ២ ស្លាបព្រាបាយ
  • ស្លឹកក្រូចសើច ២ សន្លឹកហាន់តូចៗ
  • រំដេង ១ ស្លាបព្រាបាយចិតឲ្យតូចៗ
  • ទឹកឆ្អិន កន្លះចានចង្កឹះ
  • ស្ករស ដាក់ក៏បានមិនដាក់ក៏បានតាមចំណូលចិត្ត
  • ជីស្លឹកវែង ឬជីរណា ត្រប់ស្រួយ ត្រយូងចេក
របៀបធ្វើទឹកប្រហុក
  1. អ្នកត្រូវយកចានធំមួយមកដាក់ ប្រហុកដែលចញ្ច្រាំរួច ទឹកក្រូចឆ្មារ ខ្ទឹមស ម្ទេសបុក រំដេង គល់ស្លឹកគ្រៃ ខ្ទឹមក្រហម ស្លឹកក្រូចសើច និងទឹកឆ្អិន (បើចង់អោយមានពណ័ស ដាក់ទឹកដោះគោឆៅបន្តិច) កូរបញ្ចូលគ្នាឲ្យសព្វ ភ្លក់មើលតាមចំណូលចិត្ត (ភាគច្រើនរស់ជាតិរបស់វា គេធ្វើជូរប្រៃ)។
របៀបធ្វើ
  1. ដាំទឹកអោយពុះ ដាក់រំដេងបន្តិច ស្លឹកក្រូចសើចពីរបីសន្លឹក គល់ស្លឹកគ្រៃដំអោយបែក ២គល់ អំបិល ប៊ីចេង និង ស្ករ មួយមុខបន្តិច ដាក់ពោះគោស្ងោររហូតដល់ផុយ។
  2. រៀបបន្លែដាក់ចាន ទុកមួយឡែក។
  3. បន្ទាប់មកអ្នកអាចយកពោះគោ ហាន់តូចល្មម ដាក់ក្នុងចាន ហើយញុំាំជាមួយទឹកប្រហុក ជាការស្រេច ៕
របៀបធ្វើ ពោះគោទឹកប្រហុក Reviewed by Mong Kul on 10:17 AM Rating: 5
All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.