របៀបធ្វើ ញាំមីសួរសាច់មាន់បង្គា
គ្រឿងផ្សំ
- សាច់មាន់ ២០០ ក្រាម (ស្ងោរឆ្អិនហាន់ជាចំណិត)
- បង្គា ២០០ ក្រាម (ស្ងោរឆ្អិនបេះឲ្យស្អាតពុះជាពីរ)
- មីសួរ ១ កញ្ចប់ (ត្រាំទឹកក្តៅប្រហែល ២០នាទី)
- ម្ទេស (តាមចំណូលចិត្ត)
- សណ្តែកដីលីង កន្លះចានចង្កឹះ
- ជីគ្រប់មុខ (ដាក់តាមចំណូលចិត្ត)
- បន្លែ ត្រសក់, ការ៉ុត, ស្ពៃក្តោប ១មុខបន្តិចៗ
- ទឹកត្រី ៤ ស្លាបព្រាបាយ
- ទឹកក្រូចឆ្មា ៧ ស្លាបព្រាបាយ
- ស្ករស ៦ ស្លាបព្រាបាយ
- ខ្ទឹមស ៤ កំពឹសចិញ្ច្រាំ
- ខ្ទឹមក្រហម ២ ដុំហាន់ស្តើងៗ
- ស្លឹកខ្ទឹមហាន់ ២ ស្លាបព្រាបាយ
វិធីធ្វើ
- មុនដំបូងយកកូនចានមកលាយទឹកត្រី, ទឹកក្រូចឆ្មា, ស្ករស និងខ្ទឹមសកូរឲ្យរលាយចូលគ្នាទុកមួយឡែកសិន។
- យកបន្លែ (ត្រសក់,ស្ពៃក្តោប, ការ៉ុត) មកលាយជាមួយមីសួរ (កាត់ខ្លីល្មម) ច្របល់ចូលគ្នាម្តងសិន។
- បន្ទាប់មកដាក់សាច់មាន់, បង្គា, ខ្ទឹមក្រហម,ស្លឹកខ្ទឹម និងទឹកត្រីក្នុងកូនចានរួចហើយច្របល់ចូលគ្នាម្តងទៀតសាកភ្លក់មើល បើស្ទើរអី្វអាចបន្ថែមតាមការចូលចិត្តបាន។
- បន្ទាប់មកទៀតយកសណ្តែកដីលីង,ជីគ្រប់មុខ និងម្ទេសដាក់ចូលច្របល់មួយត្រឡប់ជាការស្រេច ប្រសិនបើដាក់វាពីលើក៏បានដែរតាមអ្នកធ្លាប់ញ៉ាំ៕
របៀបធ្វើ ញាំមីសួរសាច់មាន់បង្គា
Reviewed by Kagha
on
4:39 PM
Rating: