របៀបធ្វើ ស៊ុបក្តាម
គ្រឿងផ្សំ
- ប្រេងរុក្ខជាតិ ២ស្លាបព្រា
- ម្សៅការី ២ស្លាបព្រា
- ខ្ញីស្រស់ចិញ្ច្រាំម៉ត់ ២ស្លាបព្រា
- ខ្ទឹមក្រហម ៣មើម ចិញ្ច្រាំម៉ត់
- ល្ពៅក្រហម៨០០ក្រាម កាត់ដុំតូចៗ
- ប៉េងប៉ោះ ២ផ្លែ (ចោលសម្បកនិងគ្រាប់រួចចិញ្រ្ចាំម៉ត់)
- ទឹកស្ងោមាន់ ៧៥០ម.ល
- ទឹកខ្ទឹះដូង ២៧០ម.ល
- ទឹកត្រី ១ទៅ២ស្លាបព្រាកាហ្វេ
- ទឹកក្រូចឆ្មា ២ស្លាបព្រាស៊ុប
- សាច់ក្ដាម កន្លះចាន(អាចប្រើសាច់បង្កង)
- ម្ទេសដៃនាង ២ផ្លែ ហាន់ស្ដើង
- ជីវ៉ានស៊ុយ ២ ទៅ៣ធាង
- ខ្ទឹមលីង ២ស្លាបព្រា
វិធីធ្វើ
- កំដៅប្រេងឆា រួចចាក់ម្សៅការីចូល ឆាឱ្យឡើងឈ្ងុយ។
- ចាក់ខ្ញីស្រស់ និង ខ្ទឹមក្រហមចូល ឆាស្មើដៃ ដើម្បីឱ្យចូលជាតិ បានល្អ។
- ចាក់ល្ពៅ និងប៉េងប៉ោះចូលចាក់ទឹកស្ងោមាន់ចូលនឹងកំដៅឱ្យពុះ។
- បន្ថយភ្លើងបន្តិច រហូតដល់ល្ពៅផុយ។ យកគ្រឿង ដែលបានចម្អិននេះ ទៅកិនឱ្យម៉ត់ រួចចាក់ចូលក្នុងឆ្នាំងផ្សេង។
- បន្ទាប់មក កំដៅគ្រឿងផ្សំ ដែលបានកិនរួចនេះ ដោយភ្លើងតិចៗ ចាក់ទឹកខ្ទឹះដូង និង ទឹកសុទ្ធចូល កូរស្មើឱ្យសព្វ រហូតដល់ស៊ុបនេះ សព្វ និង ចូលជាតិ បានល្អ។
- ថែមទឹកត្រី និងទឹកក្រូចឆ្មា ចូល។
- ដួសស៊ុបនេះដាក់ចាន ហើយត្រូវដាក់សាច់ក្ដាម ម្ទេស២ ទៅ៣ ចំណិត ស្លឹកជីវ៉ានស៊ុយ និងខ្ទឹមលីងចូល ជាការស្រេច ៕
របៀបធ្វើ ស៊ុបក្តាម
Reviewed by Mong Kul
on
10:41 AM
Rating: