របៀបធ្វើ ឆាម្ទេសហាវៃ
គ្រឿងផ្សំ
- សាច់គោ ២ខាំ ហាន់ស្តើងៗ
- ម្ទេសហាវៃ ៣ខាំ ហាន់ជាចំនិតតូចល្មម
- ស្ករស ១ ១/២ ស្លាបព្រាបាយ
- ខ្ទឹមស ៥កំពឹស ចិញ្រ្ខាំអោយម៉ត់
- ទឹកត្រី ១ ស្លាបព្រាបាយ
- ប្រេងខ្យង ១ ស្លាបព្រាបាយ
- ប្រេងឆា ២ ស្លាបព្រាបាយ
របៀបធ្វើ
- ដាំខ្ទះអោយក្តៅដាក់ប្រេងឆាចូល បំពងខ្ទឹមអោយប្រែពណ៍ក្រហម រួចដាក់សាច់ចូលឆាពីរបីត្រឡប់ សឹមដាក់គ្រឿងផ្សំចូលឆាអោយឆ្អឹនសាច់។
- ដាក់ម្ទេសចូលឆាបីបួនត្រឡប់ ភ្លក្សរសជាតិតាមចំនូលចិត្តជាការស្រេច៕
អ្នកស្រី សុគន្ធារី
របៀបធ្វើ ឆាម្ទេសហាវៃ
Reviewed by Mong Kul
on
10:33 AM
Rating: