Top Ad unit 728 × 90

ថ្មីៗ

randomposts

របៀបធ្វើ សម្លរកកូរ

គ្រឿងផ្សំ
  • ឆ្អឹងជំនីជ្រូក ៥ខាំ ហាន់ជាដុំៗ
  • សាច់មាន់ ៥ខាំ ហាន់ជាដុំៗ
  • គ្រឿងបុក ៥-១០ស្លាបព្រាបាយ
  • អង្ករលីង កិនម៉ត់ ១កូនចាន
  • ប្រហុក ចិញ្រ្ចាំអោយម៉ត់ ១ស្លាបព្រាបាយ
  • បន្លែរ (ត្រប់ សណ្តែកគួ ល្ហុង ចេក ម្រះ ល្ពៅ ស្ពៃខ្មៅ   ស្លឹកបាស …) តាមចំនូលចិត្ត
  • ទឹកត្រី ២ស្លាបព្រាបាយ
  • ស្ករ ២ស្លាបព្រាបាយ
  • ម្សៅស៊ុប ២ស្លាបព្រាកាហ្វេ
  • អំបិល កន្លះស្លាបព្រាបាយ
  • ទឹកស៊ុប ឬ ទឹកធម្មតា
របៀបធ្វើ 
  1. ចិតបន្លែតូចៗល្មម រួចបែងចែកតាមប្រភេទ (បន្លែទន់ និង រឹង) រួចលាងទឹកអោយស្អាត។
  2. យកឆ្នាំមួយដាក់សាច់ គ្រឿងបុក ទឹកត្រី ស្ករ ម្សៅស៊ុប ប្រហុក និងអំបិល រួចច្របល់ចូលគ្នាអោយសព្វ គ្រប់គំរប់ឆ្នាំងអោយជិតទុកចោល ៥នាទី សឹមបើកភ្លើង។
  3. ឆាសាច់អោយស្ងួតទឹក រួចថែមទឹកមួយកូនចានចង្កិះ រំងាស់ប្រហែល ៥ទៅ១០នាទី (អោយសាច់ឆ្អឹន) រួចដាក់បន្លែចូលទាំងអស់ (លើកលែងបន្លែស្លឹក) ឆាអោយបន្លែរទន់ រួចគ្រប់ទុកចោល ៥នាទី សឹមដាក់អង្ករលីងពាក់កណ្តាល កូអោយសព្វជាមួយបន្លែរ រួចដាក់ទឹកស៊ុបចូលអោយល្មមនឹងបន្លែរ ទុកអោយពុះ រួចដាក់បន្លែរស្លឹក និងអង្ករលីងទៅសល់ចូល ទុកអោយពុះម្តងទៀត ភ្លក្សរសជាតិតាមចំនូលចិត្តជាការស្រេច៕
+++ សម្លរកកូរអាចដាក់បន្លែរបានច្រើនមុខ តាមដែលអ្នកពេញចិត្ត។ ចំពោះគ្រឿងផ្សំរសជាតិ ដាក់អាស្រ័យតាមចំនួនបន្លែរ និងសាច់។ សម្លរនេះ ដាក់ទឹកល្មមទៅនឹងបន្លែរ (មិនខាប់ពេក មិនរាវពេក)។ 
សម្លរនេះអាចប្រើសាច់បានច្រើនប្រភេទ (ត្រី សាច់មាន់ សាច់ជ្រូក …) តាមដែលអ្នកចូលចិត្ត។
របៀបធ្វើ សម្លរកកូរ Reviewed by Kagha on 12:06 AM Rating: 5
All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.