Top Ad unit 728 × 90

ថ្មីៗ

randomposts

អគ្គិភ័យឆេះផ្ទះគ្រូបង្រៀនទាំងព្រឹក នៅខេត្តព្រះសីហនុ បំផ្លាញទ្រព្យសម្បត្តិមួយចំនួន, សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់៧គ្រឿង


(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា នៅវេលាម៉ោង ៧៖៣៥នាទីព្រឹក នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ មានករណីគ្រោះ ថ្នាក់អគ្គិភ័យមួយកើតឡើង នៅ ចំណុចជាប់របងសាលាអនុវិទ្យាល័យសម្តេចឪ ស្ថិតក្នុង ក្រុមទី១៥ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ​ ។


ហេតុការណ៍នេះ បានបណ្តាលឲ្យឆេះផ្ទះអស់១ខ្នង ទំហំ៧មគុណ៩ម៉ែត្រ សាងសង់ពីថ្មក្រោម ឈើលើ ប្រក់ហ្វីប្រូស៊ីម៉ង់ត៍ និងឆេះខូចខាតសម្ភារៈប្រើប្រាស់ សំលៀកបំពាក់ក្នុងផ្ទះ។


បើតាមលោកស្នងការ ករណីនេះសមត្ថកិច្ចប្រើ រថយន្តពន្លត់អគ្គីភ័យ ៦គ្រឿង (ស្នងការដ្ឋាននគរបាលខេត្ត៣គ្រឿង កងរាជអាវុធហត្ថខេត្ត១គ្រឿង និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ២គ្រឿង) បានចេញជួយអន្តរាគមន៍ពន្លត់ មិនឲ្យរាលដាលទៅផ្ទះអ្នកជិតខាង រលត់ទាំងស្រុង នៅវេលាម៉ោង៨៖៣០នាទីព្រឹក ប្រើប្រាស់ទឹកអស់ចំនួន៧ឡាន ។


ម្ចាស់ផ្ទះរងគ្រោះខាងលើមានឈ្មោះ ដាង សេង ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរគ្រូបង្រៀន ដោយមានអ្នករងរបួសមធ្យមម្នាក់ (រលាកភ្លើង) ឈ្មោះ សេង ចាន់ព័រ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរនិស្សិត្យ ត្រូវជាកូនម្ចាស់ផ្ទះ៕




អគ្គិភ័យឆេះផ្ទះគ្រូបង្រៀនទាំងព្រឹក នៅខេត្តព្រះសីហនុ បំផ្លាញទ្រព្យសម្បត្តិមួយចំនួន, សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់៧គ្រឿង Reviewed by Kagha on 12:17 AM Rating: 5

No comments:

All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.