Top Ad unit 728 × 90

ថ្មីៗ

randomposts

របៀបធ្វើ នំប៉ាវ

គ្រឿងផ្សំ 
  • គ្រឿងផ្សំម្សៅនំប៉ាវ
  • ម្សៅមី ៥០០ក្រាម
  • ស្ករស ១០០ ក្រាម
  • ម្សៅនំដុត (baking powder) ២ស្លាបព្រាកាហ្វេ
  • ម្សៅឡើង (Yeast) ២ ស្លាបព្រាកាហ្វេ
  • អំបិល កន្លះស្លាបព្រាបាយ
  • ទឹកដោះគោ ៤០០មីលីលីត្រ
  • ប្រេងឆា ១ ស្លាបព្រាបាយ
  • ទឹក ១៥០មីលីលីត្រ
គ្រឿងផ្សំស្នូលនំប៉ាវ
  • បិះគក់ ២ផ្លែរ
  • ការ៉ុត ៣០០ក្រាម
  • ផ្សិតស្លឹកត្រចៀកកណ្តុរ ១០០ក្រាម
  • ផ្សិតកំប៉ុង ១កំប៉ុង
  • សាច់ជ្រូកចិព្រាាំ ៤០០ក្រាម (ការធ្វើរូបខាងលើមិនប្រើស្នូលសាច់ជ្រូកទេ តែប្រើស្នូលបន្លែប៉ុណ្តោះ) ។
  • អំបិល ស្ករសរ ប្រេងឆា ទឹកសុីអុីវ
របៀបធ្វើ​ 
  1. យកម្សៅមី មកលាយនឹងគ្រឿងផ្សំសម្រាប់ធ្វើម្សៅ ៈ លាយជាមួយម្សៅនំដុត ម្សៅឡើង ស្ករសរ អំបិល ប្រេងឆា ទឹកដោះគោ និងទឹក ។ លាយម្សៅ រួចច្របាច់អោយសប់ ។ ច្របាច់រហូតដល់ម្សៅដូចរូបខាងក្រោម ។ យកក្រណាត់សើមគ្របទុក ១ម៉ោង ។ ការគ្របនេះដើម្បើអោយម្សៅ និងមេម្សៅវាឡើងល្អ ។ ពេលម្សៅឡើងល្អ វាមានពពុះដូចពងបែកលើផ្នែកខាងលើម្សៅ នេះបព្ជាាក់ថាម្សៅគឺអាចយកមករុំបានហើយ ។
  2. ត្រាំផ្សិតស្លឹកត្រចៀកកណ្តុរ ១០នាទី រហូតដល់ផ្សិតរីកដូចរូបខាងក្រោម
  3. ហាន់ ឬឈូសការ៉ុត បិះគក់ និងហាន់ផ្សិតកំប៉ុង និងផ្សិតស្លឹកត្រចៀកកណ្តុរអោយម៉ត់
  4. ចិញ្រាំសាច់ជ្រូកអោយម៉ត់
  5. យកសាច់ជ្រូកចិញ្រាំ មកលាយជាមួយបន្លែដែលចិញ្រាំរួច រួចលាយជាមួយគ្រឿងគ្រៅអោយល្មមតាមរសជាតិចូលចិត្ត
  6. ស្ងោរពងទា ៦គ្រាប់ ដើម្បើដាក់លាយជាមួយស្នូល នំប៉ាវ
  7. ពេលម្សៅនំប៉ាវទុក ១ម៉ោងក្រោយមក យកមកច្របាច់វា២នាទីទៀតអោយវាហាប់ល្អ
  8. លុញម្សៅជារាងទ្រវែង ហើយកាត់ជាពីរ រួចកាត់កំណាត់ម្សៅជាពីរៗរហូតដល់វាតូចល្មម ប៉ុនកណ្តាប់ដៃរ ។
  9. យកម្សៅប៉ុនកណ្តាប់ដៃនោះមកលុញ កិនអោយវាសំប៉ែត ។ អាចយកសម្រាប់កិន ឬដបស្រាមកកិនក៏បាន ។ ពេលកិនដើម្បីកុំអោយជាប់ ត្រូវរោយម្សៅមីទទេ លើកំរាល ។ មើលរូបភាពខាងក្រោម ។
  10. យកស្នូលដែលលាយគ្រឿងរួចមកដាក់កណ្តាល រួចកាត់ពងទា ១កំណាត់ដាក់ជាមួយ ។ រួចរុំម្សៅជារាងជាយៗ រួចវេញចុងម្សៅ ដើម្បីបិតវាអោយជិត ។ កាត់ក្រដាស់ទ្រនាប់នំប៉ាវរាងការេ ប៉ុនបាតដៃទ្រាប់ ។ រំុម្សៅនំរហូតអស់ ។
  11. យកម្សៅមកចំអិន ក្នុងឡាំងសុឹង រយះពេល ១ម៉ោងជាការស្រេច ។

របៀបធ្វើ នំប៉ាវ Reviewed by Kagha on 11:05 AM Rating: 5
All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.