Top Ad unit 728 × 90

ថ្មីៗ

randomposts

ដាច់ចិត្តមែន! ឈិន ឡុង ឆ្លើយតបទៅកាន់ អតីតស្រីស្នេហ៍ថា កុំសង្ឃឹមថា បានមួយសេន ឲ្យសោះ


នៅពេលដែលអតីតបវរកញ្ញាក្នុងកម្មវិធី Miss Asia គឺអ្នកស្រី Elaine Ng បានធ្លាក់ចូលក្នុងវិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ២០១៥ អ្នកស្រី Mary Jean Reimer ដែលជាមិត្តភ័ក្តិ និងជាមេធាវីរបស់នាង បានស្នើសុំជំនួយផ្នែកប្រាក់ដល់លោក Jackie Chan ដែលមានរហស្សនាមថា ឈិន ឡុង នៅកម្ពុជា និងជាឪពុករបស់នាង Etta ដែលជាកូនស្រីរបស់អ្នកស្រី Elaine Ng។

បើយោងទៅតាមអ្នកស្រី Reimer ឈិន ឡុង បានឆ្លើយតបយ៉ងខ្លីថា «កុំសង្ឃឹមថា បានមួយសេនឲ្យសោះ ខ្ញុំនឹងមិនជួយដល់អ្នកឡើយ»។ អ្នកស្រី Reimer បានបញ្ជាក់បែបនេះ កាលពីពេលថ្មីៗនេះ ក្រោយពីនាង Etta វ័យ១៧ឆ្នាំ បានប្តឹងប៉ូលិសថា អ្នកស្រី Ng ដែលជាម្តាយរបស់ខ្លួន បានគំរាមដល់នាង ហើយក្រោយមក នាង Ng ត្រូវបានឃាត់ខ្លួន ក្នុងករណីសង្ស័យពីបទគំរាមបែបឧក្រិដ្ឋកម្ម។



កាលពីចុងសប្តហ៍មុន នាង Etta បានសរសេរនៅលើបណ្តាញសង្គម Facebook ថា៖ «ខ្ញុំនឹងចាកចេញពីហុងកុង នៅថ្ងៃស្អែកនេះ ខ្ញុំនៅរស់ នៅឡើយទេ កុំបារម្ភសម្រាប់អ្នកដែលកំពុងតែខ្វល់ខ្វាយពីខ្ញុំ»។ ក្នុងសន្នីសីទសារព័ត៌មានមួយ អ្នកស្រី Ng វ័យ៤៤ឆ្នាំ បានស្រក់ទឹកភ្នែក និងបានស្នើឲ្យកូនស្រីរបស់ខ្លួនវិលត្រឡប់ទៅផ្ទះវិញ។ នាងបាននិយាយថា៖ «ខ្ញុំគ្រាន់តែចង់ឲ្យកូនវិលត្រឡប់មកវិញផ្ទះវិញញុំ។ ទោះបីមានអ្វីកើតឡើងក៏ដោយ ប៉ុន្តែ ខ្ញុំចង់ឲ្យកូនត្រឡប់មកផ្ទះវិញ»។


អ្នកស្រី Reimer ក៏បង្ហើបពីស្ថានភាពហិរញ្ញវត្ថិរបស់អ្នកស្រី Ng ផងដែរ ដោយប្រាប់ថា តារាសម្តែង Jaycee Chan ដែលជាបងប្រុសរបស់នាង Etta តែម្តាយទីទៃ ជាអ្នករ៉ាប់រ៉ងលើការចំណាយរបស់ម្តាយកូនទាំងពីរ៕







ប្រភព៖ stomp
ដាច់ចិត្តមែន! ឈិន ឡុង ឆ្លើយតបទៅកាន់ អតីតស្រីស្នេហ៍ថា កុំសង្ឃឹមថា បានមួយសេន ឲ្យសោះ Reviewed by Mong Kul on 8:37 PM Rating: 5

No comments:

All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.