Top Ad unit 728 × 90

ថ្មីៗ

randomposts

វិធីងាយ! ដាំផ្កា​កុលាប ដាក់​ក្នុង​ដំឡូង តែ៧​ថ្ងៃ​ក្រោយ អ្នកនឹង​មិនជឿ​នូវអ្វី​អ្នកបាន​ឃើញ ….! (វីដេអូ)

ផ្កាកូលាប គឺផ្កា​មួយ​ប្រភេទ​ដែល​ស្ថិត​នៅក្នុង​ចំណោម​ពពួកផ្កា មាន​គេ​ស្រឡាញ់​ចូលចិត្ត​ខ្លាំង​បំផុត។ ខាង​ក្រោមនេះ គឺជា​ល្បិច​អស្ចារ្យ​ដែល​អាច​ជួយ​អ្នក​បាន​យ៉ាង​ស្រួល ក្នុងការ​ដាំវា​ឱ្យទទួល​បាន​ជោគជ័យ ដោយ​ការប្រើ​ដើម​របស់វា។ ឥឡូវនេះ អ្នក​អាច​មាន​សួនច្បារ​ដ៏ស្រស់​ស្អាត ពោរ​ពេញ​ដោយ​ផ្កាកុលាប​ទាំង​អស់​នៅរដូវ​ក្ដៅនេះ​ហើយ!



អ្នកត្រូវការ៖

– ដើមផ្កាកុលាប ១ទង

– ដំឡូង ១មើម

– ដបផ្លាស្ទិច ១

– ដីជីវជាតិ

– ផើងផ្កា ១ ថូ


ការណែនាំ៖


យកផ្កាកុលាប ១ទង កាត់​យកតែ​ទងវា​ ហើយ​កាត់វា​នៅមុំ ៤៥ ដឺក្រេ។
យកដំឡូង​មក​ចោះរន្ធ ឱ្យមាន​ទំហំ​ប្រហែល​គ្នា ជាមួយ​ទងផ្កា​កុលាប ហើយ​ដោតវា​ចូល។ សូម​ប្រាកដ​ថា វាពិត​ជាជាប់​ល្អ និង មិន​អាច​ផ្លាស់ទី​បាន។
បន្ទាប់មក យកដី​សម្បូរ​ជីវជាតិ​ដាក់​ចូល​ទៅក្នុង​ផើងផ្កា រួច​យក​ដំឡូង​ដាក់​កប់​នៅក្នុង​វាឱ្យ​បានល្អ។
ជាចុង​ក្រោយ អ្នក​ត្រូវកាត់​ដប​ផ្លាស្ទិច ហើយ​គ្រប់​លើវា ដើម្បី​ជួយ​បង្កើន​ឥទ្ធិពល​ក្នុងពេល​លូតលាស់។
ដំបូង ឬសនៃ​ផ្កាកុលាប​ចាប់​ផ្ដើម​លូតលាស់​ឡើង​ម្ដងទៀត ហើយវា​នឹង​បង្ហាញ​ឱ្យអ្នក​ឃើញ​ត្រឹម​ពេល ១សប្តាហ៍។ ឥឡូវនេះ អ្នក​អាច​រីករាយ​ជាមួយ​ការ​លូតលាស់​ឡើង​នូវសួន​ច្បារ​ពោរពេញ​ដោយ​ផ្កា​កុលាប នៅរដូវ​ក្ដៅនេះ ដោយ​ងាយ​ស្រួល និង ស្រស់​ស្អាតបំផុត៕

វិធីងាយ! ដាំផ្កា​កុលាប ដាក់​ក្នុង​ដំឡូង តែ៧​ថ្ងៃ​ក្រោយ អ្នកនឹង​មិនជឿ​នូវអ្វី​អ្នកបាន​ឃើញ ….! (វីដេអូ) Reviewed by Mong Kul on 9:03 PM Rating: 5

No comments:

All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.