សក់ជ្រុះច្រើន រហូតឡើងភ័យខ្លួនមែនទេ ប្រើប្រេងធម្មជាតិនេះ ធានាថាដុះលឿន!
ប្រេងល្ហុង គឺមានអត្ថប្រយោជន៍យ៉ាងច្រើនមិនគួរឱ្យជឿ វាអាចជួយព្យាបាលបញ្ហាសុខភាព និងជម្ងឺទូទៅបានមួយចំនួនធំផងដែរ។
ប្រេងល្ហុងត្រូវបានគេប្រើ ជាគ្រឿងផ្សំបូរាណមួយប្រភេទ សម្រាប់ថែរក្សាសម្រស់ដ៏ពេញនិយម អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ។ តែគួរស្ដាយ មនុស្សភាគច្រើន ពួកគេចូលចិត្តប្រើជំនួសដោយផលិតផលថ្លៃៗ ដែលជាធម្មតា ផលិតទាំងនោះ ត្រូវបានផ្ទុកជាមួយសារធាតុគីមីគ្រោះថ្នាក់ តែពួកគេនៅតែចូលចិត្តប្រើ។
ប្រេងល្ហុង មានសារធាតុប្រឆាំងវេត្រាណូ និងមានលក្ខណៈសម្បត្តិប្រឆាំងនឹងរោគផ្សិតខ្លាំង ហើយក៏ជាប្រភពសម្បូរបែបមួយ នៃសារជាតិរ៉ែ វីតាមីន ដូចជា វីតាមីន E ប្រូតេអុីន អូមេហ្គា ៦ និងអាស៊ីតខ្លាញ់មានអត្ថប្រយោជន៍ ៩យ៉ាងផ្សេងទៀត។
វាត្រូវបានគេប្រើតាមបែបប្រពៃណីបូរាណ ដែលជាធាតុផ្សំចម្បងនៃការព្យាបាល និងស្ថានភាពកើតមុនស្បែក កន្ទួល និងការជ្រុះសក់នេះឯង។
នៅពេលអ្នកបានអនុវត្តវានៅលើស្បែកក្បាល ប្រេងល្ហុងបានជួយការពារ និងឥទ្ធិពលនៃការជ្រុះសក់បានយ៉ាងល្អ។ ប្រឆាំងនឹងការឆ្លងរោគស្បែកក្បាល ចម្ចាត់អង្គែស្បែក្បាល បង្កើនចលនាឈាមរត់ទៅកាន់ស្បែកក្បាល និងជួយកំណើនដល់សក់។
ខាងក្រោមនេះ ជាវិធីប្រើប្រេងល្ហុងធម្មជាតិ ដើម្បីបញ្ឈប់សក់ជ្រុះ និងជួយកំណើនសក់ឱ្យឆាប់ដុះក្រាស់វែង!
លាយវាជាមួយប្រេងដូងក្នុងបរិមាណស្មើគ្នា ហើយចាប់ផ្ដើមអនុវត្តប្រេងនេះ ទៅលើស្បែកក្បាលដែលកំពុងទទួលរងការខូចខាត ស្ងួត និងបញ្ហាសក់បែកចុង។ រក្សាទុកប្រេងនេះ ឱ្យធ្វើសកម្មភាពនៅលើស្បែកក្បាលក្នុងរយៈពេលឱ្យបាន ១ម៉ោង។ សក់ចាប់ផ្ដើមដុះពេញស្បែកក្បាលរបស់អ្នក ហើយអ្នកអាចធ្វើការម៉ាស្សាស្បែកក្បាលដោយថ្មមៗ។
ធ្វើម្ដងទៀត ឱ្យបាន ២ដង ក្នុងមួយសប្ដាហ៍ មុននឹងអ្នកលាងសម្អាតសក់របស់អ្នកចេញ។ ប្រសិនបើអ្នកចង់ព្យាបាលសក់ស្ងួត និងបែកចុង សូមអនុវត្តវាជារៀងរាល់ថ្ងៃ។ គ្រាន់តែយកប្រេងដូងបន្តិចប្រហែល ៥ ទៅ ៦ដំណក់ មកលាបនៅលើសក់របស់អ្នក។ ទុកឱ្យវាធ្វើសកម្មភាពក្នុងពេល ១យប់ ហើយលាងសម្អាតជាមួយទឹកស្អាតជាធម្មតា អ្នកនឹងបានឃើញលទ្ធផលយ៉ាងភ្ញាក់ផ្អើលដោយខ្លួនឯង៕
សក់ជ្រុះច្រើន រហូតឡើងភ័យខ្លួនមែនទេ ប្រើប្រេងធម្មជាតិនេះ ធានាថាដុះលឿន!
Reviewed by Mong Kul
on
8:54 PM
Rating:
Reviewed by Mong Kul
on
8:54 PM
Rating:

No comments: