Top Ad unit 728 × 90

ថ្មីៗ

randomposts

ក្រុមអា​ហ្សង់​ទីនកំពុងមាន​វិបត្តិ ប្រឈមនឹងការ​បាត់​បង់​កៅអីនៅ World Cup

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អា​ហ្សង់​ទីន ដែលមាន​ចំណាត់​ថ្នាក់​លេខ​២ក្នុង​ពិភព​លោក កំពុង​តែ​ប្រឈម​មុខនឹង​ការ​​ខក​ខាន​ក្នុងការ​ឈាន​ទៅប្រកួត​ព្រឹត្តិការណ៍ World Cup ជាលើក​ទីមួយ បើ​គិត​ចាប់​តាំង​ពីឆ្នាំ​១៩៧០ ក្រោយ​ពី​​ការ​ជាប់​ពិន័យ​ព្យួរ​របស់ខ្សែប្រយុទ្ធ Lionel Messi និងការ​រង​បរា​ជ័យ​ដ៏អាម៉ាស់ក្រោម​ស្នា​ដៃក្រុម​ជម្រើស​ជាតិ​បូលី​វី​​។
វិបត្តិ​របស់​ក្រុម​ម្ចាស់​​ជើង​ឯក​ពិភព​លោក​ពីរសម័យ​កាល​មួយនេះ កាន់​តែ​​លិច​លុង​បន្ថែម​ទៀត នៅ​ពេល​​ដែល​​ស​ហ​ព័ន្ធកីឡា​បាល់​​ទាត់​អា​ហ្សង់​ទីន បាន​តែង​​តាំង​សមា​ជិក​ប្រតិ​បត្តិថ្មី​ជាច្រើន​នាក់​កាលពី​ថ្ងៃ​ពុធ​​។ សមា​ជិក​​ប្រតិ​បត្តិ​ទាំង​នោះ​នឹង​ត្រូវ​មាន​ការ​ងារ​ក្នុង​ការ​បញ្ចប់ការ​ជ្រួល​ច្រ​បល់​​រយៈ​ពេល​៣​ឆ្នាំ​ក្នុង​កីឡា​បាល់​ទាត់​អហ្សង់​ទីន ប៉ុន្តែ ក្រុម​អ្នក​វិភាគ​បាន​បញ្ជាក់​ថា ការ​តែង​តាំង​នេះ​ត្រូវ​បាន​​ធ្វើឡើងក្រោម​ឥទិ្ធ​ពលន​យោ​បាយ​។ ការ​រង​បរា​ជ័យ​ក្រោម​ស្នា​ដៃក្រុម​ជម្រើស​ជាតិ​បូលី​វី បាន​​បង្កើត​ឲ្យ​មានពាក្យ​ចរ​ចាមអា​រ៉ាម​ថា វិធាន​ការ​មួយ​ក្នុង​ចំណោម​វិធានការថ្មី​ៗ​ផ្សេង​ៗ​របស់​សហ​ព័ន្ធ​កីឡា​បាល់​ទាត់អា​ហ្សង់​ទីន អាច​ជា​ការ​បណ្តេញ​​លោក​គ្រូ​បង្វឹក Edgardo Bauza ចេញពី​តំណែង​។


ប៉ុន្តែ វា​​ប្រហែល​ជា​យឺត​ពេល​បន្តិច​ហើយ​ក្នុង​ការ​​ជួយ​ឲ្យក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​អា​ហ្សង់​ទីន ឈ្នះ​កៅអី​ទៅ​កាន់​រុស្ស៊ី ដើម្បីផ្តល់​ការ​រីក​រាយដល់​អ្នក​គាំ​ទ្រ​របស់​ខ្លួន​ទូ​ទាំង​ពិភព​លោក​ក្នុង​យុទ្ធ​នា​ការ World Cup នៅ​ឆ្នាំក្រោយ​​។ FIFA បាន​ដាក់​ពិន័យ​ព្យួរ​ទៅលើ​តារា​ឆ្នើម Messi របស់​អាហ្សង់ទីន​ចំនួន​៤​ប្រកួត កាលពី​ថ្ងៃអង្គារ សម្រាប់​ការ​ប្រើ​ពាក្យ​សម្តី​ប្រមាថ​​ទៅលើ​ជំនួយ​ការ​អាជ្ញា​កណ្តាលម្នាក់​​ក្នុង​ការ​ប្រកួតមួយ​ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​ស៊ីលី កាល​ពី​សប្តាហ៍មុន​។ លោក Cesar Menotti អតីត​គ្រូ​បង្វឹក​របស់​​ក្រុម​ជម្រើស​ជាតិ​អា​ហ្សង់ទីន បាន​ឲ្យ​ដឹង​ថា៖ «ការ​​ពិន័យ​៤​ប្រកួត​ពិត​ជា​ធំពេកហើយ​។ មាន​កំហុស​ធំ​ៗ​ជាច្រើន​ដែល​ជាប់​ពិន័យ​ព្យួរ​តែ​២​ប្រកួត​ប៉ុណ្ណោះ ហើយ​នេះ​​គ្រាន់​តែ​​កំហុស​ទៅលើ​ពាក្យសម្តី​ប៉ុណ្ណោះ​»​៕

ប្រភព​ព័ត៌​មាន៖ worldsoccertalk
ក្រុមអា​ហ្សង់​ទីនកំពុងមាន​វិបត្តិ ប្រឈមនឹងការ​បាត់​បង់​កៅអីនៅ World Cup Reviewed by Mong Kul on 12:46 AM Rating: 5

No comments:

All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.