Top Ad unit 728 × 90

ថ្មីៗ

randomposts

ត្រណម​ ២​​យ៉ាងសំខាន់ ត្រូវ​អនុវត្ត​​​ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ

ត្រណម​មួយ​ចំនួន​ត្រូវ​អនុវត្ត​យ៉ាង​តឹង​រឹង ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​​ថ្មី​រយៈ​ពេល​៣​ថ្ងៃ នេះ​ដោយ​ផ្អែក​តាម​សៀវភៅ​​បុណ្យ​ទំនៀម​ខ្មែរ របស់​លោក ឆឹង ផាន់​សុផុន ដែល​បាន​កែ​សម្រួល​ដោយ ភិក្ខុ មហាយិន នឿន។ ត្រណម​​​ដែល​ត្រូវ​អនុវត្ត​នោះ​មាន​៖


កំហឹង៖

ឥរិយាបទ​​ច្រងេងច្រងាង និង​ការ​វាយ​តប់​គ្នា ត្រូវ​តែ​ហាម​ឃាត់​ជា​ដាច់​ខាត​ នេះ​ដោយ​យោង​តាម​សារ​​​​មួយ​បង្កប់​ក្នុង​រឿង​អត្ថន័យ​នៃ​​រឿង​ដំណាល​បុណ្យ​ចូល​ឆ្នាំ​ថ្មី ដែល​រៀប​រាប់​ពី​មុខ​ទាំង​៤​របស់​កបិល​មហា​ព្រហ្ម​ គឺ​ជា​និម្មិត្ត​រូប​នៃ​ព្រហ្ម​វិហារ​ធម៌​​ទាំង​៤ ដែល​ព្រះ​សម្មាសម្ពុទ្ធ​​​ទ្រង់​បាន​ទូន្មាន​​គឺ​៖ មេត្តា​១ ករុណា​១ មុទិតា​១ និង​ឧបេក្ខា​១​។ ហើយ​ព្រហ្មវិហារ​​​ធម៌​ទាំង​៤​នេះ គឺ​ជា​គុណសម្បត្តិ​​​ខាង​ផ្លូវ​ចិត្ត​ និង​ការ​ទំនាក់​ទំនង​ក្នុង​សង្គម​។ បើ​សិន​​​​មនុស្ស​គ្រប់​រូប​ មិន​​ប្រតិបត្តិ​​តាម​ព្រហ្មវិហារ​ធម៌​​ទាំង​៤​ នោះ​ទេ​ បញ្ហា​ស្មុគ​ស្មាញ​ក្នុង​សង្គម​​​ នឹង​កើត​មាន​ឡើង​​ជា​ពុំ​ខាន​ឡើយ​។ ​

ប្រុង​ប្រយ័ត្ន​​​​​ក្នុង​ការ​ជេរ​ប្រទេច​​សត្វ៖

នៅ​ថ្ងៃ​​បុណ្យ​​ចូល​​​ឆ្នាំ ឥរិយាបថ​​មួយ​ចំនួន​​​គួរ​​តែ​តម​ ដូច​ជា​​ការ​ជេរ​ប្រទេច សត្វ​ ទោះ​បី​​ជា​ សត្វ​ចិញ្ចឹម​ ដូច​ជា​មាន់​ ជ្រូក គោ ក្របី សេះ ដំរី ឆ្កែ ឆ្មា និង​សត្វ​ទៀត​ដទៃ​ទៀត​​​​ក៏​ដោយ​។ បន្ថែម​ពី​នោះ​ទៀត សម្រាប់​សត្វ​ទាំង​នោះ គេ​ត្រូវ​​ឲ្យ​ទឹក​ ដុស​លាង​ឲ្យ​បាន​​ស្អាត​បាត បំប៉ន​ចំណី​អាហារ និង​ក្នុង​ករណី​ខ្លះ សត្វ​ខ្លះ​ត្រូវ​​ដោះ​លែង​ឲ្យ​មាន​សេរីភាព​​ទៀត​ផង​។


​គួរ​រំលឹក​ដែរ​ថា បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​មាន​គោល​បំណង​ច្បាស់​លាស់​មួយ ដែល​គ្មាន​ផ្លាស់​ប្ដូរ​តាំង​​​អំពី​បុរាណ​​កាល រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ​គឺ​៖

១. កសាង​ជីវភាព​ផ្ទាល់​ខ្លួន និង​សង្គម​ថ្មី​ ព្រម​ទាំង​បំភ្លេច​​នូវ​រឿង​រ៉ាវ​អពមង្គល​​ក្នុង​​ឆ្នាំ​ចាស់​ចោល​។ 
២. អបអរ​ចំពោះ​ធម្មជាតិ​ និង​ផលិតផល​កសិកម្ម​ ក្នុង​ក្ដី​សង្ឃឹម​ថា ឆ្នាំ​ក្រោយ​​ភោគ​ផល​ នឹង​បាន​បរិបូរណ៍។ 
៣. សម្ដែង​កតញ្ញុតាធម៌​​ ចំពោះ​បុព្វការី​ជន​ មាន​មាតា​បិតា ជីដូន​ជីតា និង​គ្រូ​បាធ្យាយ ជា​ដើម​។ 
៤. អបអរសាទរ​​ចំពោះ​កេរដំណែល​អមតៈ របស់​បុព្វការី​ជន​។ 
៥. គោរព​វិញ្ញាណក្ខន្ធ​​នៃ​វីរបុរស​​អ្នក​ស្នេហាជាតិ​​ គ្រប់​ជំនាន់​។ 
៦. ទំនុក​បម្រុង​​ និង​រក្សា​​ព្រះពុទ្ធ​សាសនា​ អស់​កាល​យូរ​អង្វែង​។ 
៧. បណ្ដុះ​ព្រហ្មវិហារធម៌​ និង​សាមគ្គីធម៌​ ក្នុង​ដួង​ចិត្ត​ខ្មែរ​​គ្រប់​រូប​៕ ​​​​​​
ត្រណម​ ២​​យ៉ាងសំខាន់ ត្រូវ​អនុវត្ត​​​ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ Reviewed by Mong Kul on 12:49 AM Rating: 5

No comments:

All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.