សមាគមសហព័ន្ធខ្មែរ-វៀតណាម ប្រកាសស្នើស្ថាប័នគ្រប់លំដាប់ថ្នាក់ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនបង្កើត Facebook ឈ្មោះសមាគមវៀតណាម ដែលប្រមាថយ៉ាងធ្ងន់ធ្ងរលើព្រះមហាក្សត្រខ្មែរ និងថ្នាក់ដឹកនាំរដ្ឋាភិបាល
(ភ្នំពេញ)៖ សមាគមសហព័ន្ធខ្មែរ-វៀតណាមនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយដោយបំភ្លឺចំពោះអ្នកប្រើប្រាស់ Facebook ឈ្មោះ «សមាគមវៀតណាមនៅកម្ពុជា» ដែលបានវាយប្រហារប្រមាថយ៉ាងធ្ងន់ធ្ងន់បំផុតទៅលើព្រះមហាក្សត្រ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។
សេចក្តីថ្លែងការណ៍របស់សមាគមសហព័ន្ធខ្មែរ-វៀតណាម នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ បានបញ្ជាក់ថា៖ សមាគមមិនមាន Facebook (Page) ឬគេហទំព័រណាមួយឡើយ និងបានប្រកាសថា ជានិច្ចកាលសមាគមតែងតែគោរពព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
សមាគមសហព័ន្ធខ្មែរ-វៀតណាម នៅកម្ពុជាក៏សូមប្រកាស ស្នើដល់ស្ថាប័នគ្រប់លំដាប់ថ្នាក់ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនដែលបង្កើត Facebook (Page) ឈ្មោះសមាគមវៀតណាមនៅកម្ពុជា ដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសមាគម និងជាការញុះញង់មួយមិនអាច ទទួលយកបាន។
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់សមាគមសហព័ន្ធខ្មែរ-វៀតណាមនៅកម្ពុជា៖
សេចក្តីថ្លែងការណ៍របស់សមាគមសហព័ន្ធខ្មែរ-វៀតណាម នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ បានបញ្ជាក់ថា៖ សមាគមមិនមាន Facebook (Page) ឬគេហទំព័រណាមួយឡើយ និងបានប្រកាសថា ជានិច្ចកាលសមាគមតែងតែគោរពព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
សមាគមសហព័ន្ធខ្មែរ-វៀតណាម នៅកម្ពុជាក៏សូមប្រកាស ស្នើដល់ស្ថាប័នគ្រប់លំដាប់ថ្នាក់ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនដែលបង្កើត Facebook (Page) ឈ្មោះសមាគមវៀតណាមនៅកម្ពុជា ដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសមាគម និងជាការញុះញង់មួយមិនអាច ទទួលយកបាន។
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់សមាគមសហព័ន្ធខ្មែរ-វៀតណាមនៅកម្ពុជា៖
សមាគមសហព័ន្ធខ្មែរ-វៀតណាម ប្រកាសស្នើស្ថាប័នគ្រប់លំដាប់ថ្នាក់ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនបង្កើត Facebook ឈ្មោះសមាគមវៀតណាម ដែលប្រមាថយ៉ាងធ្ងន់ធ្ងរលើព្រះមហាក្សត្រខ្មែរ និងថ្នាក់ដឹកនាំរដ្ឋាភិបាល
Reviewed by Mong Kul
on
8:43 PM
Rating:
No comments: