ច្បាស់ហើយ! គេហទំព័រ Royal du Cambodge មិនមែនជា គេហទំព័រផ្លូវការ របស់ព្រះមហាក្សត្រទេ!
ប៉ុន្នានថៃ្ងចុងក្រោយនេះមានការប្រតិកម្មយ៉ាងខ្លាំងក្លា ទៅកាន់គេហទំព័រសមាគមន៍វៀតណាមនៅកម្ពុជា ដែលបានប្រមាថមេីលងាយយ៉ាងខ្លាំងមកកាន់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ស្របពេលនោះដែរគេហទំព័រ Royal du Cambodge ដែលគ្រប់គ្នាគិតថាជាផេកផ្លូវការរបស់ព្រះមហាក្សត្រ ក៏បានប្រកាសអំពាវនាវដល់មន្រ្តីមានសមត្ថកិច្ចមេត្តាជួយអន្តរាគមន៍ ព្រោះការប្រមាថនេះជាការមេីលងាយយ៉ាងខ្លាំងក្លាដល់ប្រជាជាតិយេីង ។
នៅថ្ងៃទី ១៥មិនា ឆ្នាំ២០១៧នេះ ម្ចាស់ផេក Royal du Cambodge បានចេញមកបកស្រាយថា គេហទំព័រ Royal du Cambodge គឺ ជាគេហទំព័រគាំទ្រព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយេីងទាំងអស់គ្នាតែប៉ុន្នោះ។ ម្ចាស់ផេករូបនេះក៏សូមប្រកាសទៀតដែរថា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មិនមានគេហទំព័រផ្លូវការនោះទេ៕
ច្បាស់ហើយ! គេហទំព័រ Royal du Cambodge មិនមែនជា គេហទំព័រផ្លូវការ របស់ព្រះមហាក្សត្រទេ!
Reviewed by Mong Kul
on
8:46 PM
Rating:
No comments: