របៀបធ្វើ ស្ងោម្រះ
គ្រឿងផ្សំ
- សាច់ជ្រូក ចិញ្ច្រាំអោយម៉ត់
- បង្គាបកអោយស្អាត ( យកបង្គាតូចៗល្មម )
- បង្គាក្រៀម
- ម្រះ កាត់ជាកង់ រួចយកស្នូលគ្រាប់ចេញ
- ខ្ទឹមសចិញ្ច្រាំអោយម៉ត់
- ទឹកត្រី ស្ករស ម្សៅស៊ុប អំបិល ម្រេច
- ស្លឹកខ្ទឹម ស្លឹកជីវាន់ស៊ុយ
វិធីធ្វើ
- យកសាច់ដែលចិញ្ច្រាំហើយមកលាយជាមួយ ទឹកត្រី ស្ករស ម្សៅស៊ុប អំបិល ម្រេច ខ្ទឹមសចិញ្ច្រាំ បង្គាក្រៀម និង បង្គា ( បើបង្គាវែងពេក អាចកាត់ជាដុំៗ ដើម្បីងាយស្រួលញាត់ចូលក្នុងម្រះ ) រួចច្របល់អោយចូលជាតិ។
- បន្ទាប់មកយកម្រះ ដែលយើងបានឆ្កិះយកគ្រាប់ហើយ មកញាត់សាច់ដែលយើងលាយគ្រឿងហើយដាក់ចូល ( បើបងប្អូនមិនចូលចិត្តល្វីងពេក អាចយកម្រះទៅស្រុះចេញហើយ ចាំយកមកញាត់សាច់ក៌បាន )
- ដាក់ដាំទឹកអោយពុះ រួចដាក់ ទឹកត្រី ស្ករស ម្សៅស៊ុប ទើបដាក់ម្រះចូល ទុកអោយពុះម្ដងទៀត រួចភ្លក់មើលអោយល្មមតាមការចូលចិត្ត ។
- ទុកអោយឆ្អិនសាច់ល្អហើយ ទើបលើកចេញ ដាក់ស្លឹកខ្ទឹម និង ជីវ៉ាន់ស៊ុយចូល រួចជាការស្រេច ។
របៀបធ្វើ ស្ងោម្រះ
Reviewed by Mong Kul
on
8:53 PM
Rating:
No comments: