Top Ad unit 728 × 90

ថ្មីៗ

randomposts

របៀបធ្វើ ឆាខ្ញីសាច់ជ្រូក

និយាយពីរឿង ឆាខ្ញីសាច់ជ្រូក វិញពិតជាឆ្ងាញ់បើយើងធ្វើវាដោយខ្លួនឯង ព្រោះវាមើលទៅក្រៀបយើងហើយគួអោយចង់ហូប តែបើទិញគេវិញស្រស់ៗមិនគួអោយចង់ទេ។ ដូច្នេះសាកល្បងធ្វើដោយខ្លួនឯងមើល តើវាពិតជាឆ្ងាញ់មែនអត់!
គ្រឿងផ្សំ
  • សាច់បីជាន់ ថ្លើម បេះដូង និងហ៊ុន ៩ ខាំ
  • ខ្ញី ៥ ខាំ
  • ស្ករ ២ ស្លាបព្រាបាយ
  • ទឹកត្រី ១ ស្លាបព្រាបាយ
  • ម្សៅស៊ុប ១ ស្លាបព្រាកាហ្វេ
  • ប្រេងខ្យង ១ ស្លាបព្រាបាយ
  • អំបិលបន្តិច
  • ខ្ទឹមស ៥ កំពឹស ចិញ្រ្ចាំអោយម៉ត់
  • ប្រេងឆា ៣ ស្លាបព្រាបាយ
របៀបធ្វើ 
  1. សាច់លាងអោយស្អាត ហាន់ជាបន្ទះស្តើងៗ។
  2. ខ្ញីចិតសម្បកអោយស្អាត រួចយកទៅលាងទឹក សឹមយកមកហាន់ជាសរសៃល្អឹតៗ។
  3. ដាំប្រេងឆាអោយក្តៅ ដាក់ខ្ញីបំពងអោយក្រៀមបន្តិច (តាមចំនូលចិត្ត) រួចដួលទុកមួយអន្លើ។
  4. ដាក់សាច់ចូលឆាបីបួនត្រឡប់ រួចដាក់ស្ករ ទឹកត្រី ប្រេងខ្យង ម្សៅស៊ុប និងអំបិលចូលឆាអោយសព្វ រួចរំងាស់រហូតដល់រីងទឹកដែលចេញពីសាច់។
  5. ដាក់ទឹកបន្តិច រំងាស់រហូតដល់សាច់ឆ្អឹន និងស្ងួតទឹក ភ្លក្សរសជាតិតាមចំនូលចិត្ត រួចដាក់ខ្ញីចូលឆាពីរបីត្រឡប់ជាកាស្រេច៕

អ្នកស្រី សុគន្ធារី
របៀបធ្វើ ឆាខ្ញីសាច់ជ្រូក Reviewed by Mong Kul on 8:37 PM Rating: 5

No comments:

All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.