Top Ad unit 728 × 90

ថ្មីៗ

randomposts

ផឹកទឹកភ្លាម ក្រោយពីភ្ញាក់ពីដំណេក ជួយកាត់បន្ថយឡើងជាតិអាស៊ីតក្នុងក្រពះ និងជំងឺផ្សេងៗទៀត

តាម​ការណែនាំ​របស់​អ្នកវិទ្យាសាស្ត្រ បាន​បង្ហើប​បង្ហាញថា ការ​ផឹកទឹក​ភ្លាម​នៅពេល​ព្រឹក​បន្ទាប់ពី​ភ្ញាក់​ពី​គេង និង មិនទាន់​បរិភោគអី ជួយ​សម្អាត​ក្រពះ និង ជួយសម្អាត​ដល់​បាក់តេរី​បានយ៉ាងល្អ។


ជាពិសេស​ជួយ​បន្ធូរបន្ថយ​អាការ​ឈឺសន្លាក់ ឈឺក្បាល បន្ថយ​សង្វាក់​បេះដូង រាគរូស ក្អួតចង្អោរ បញ្ហា​តម្រងនោម ហឺត ទឹកនោមផ្អែម ភ្នែក ធាត់​លើស​ទម្ងន់ ។​ល​។ ការ​ផឹកទឹក​បែបនេះ​ជួយ​លាង​សម្អាត​ពោះវៀន និង បង្កើន​ចលនា​ក្រពះ​ជំរុញ​ដល់​សម្រូប​វីតាមីន​អាហារ​ដែល​អ្នក​ទទួលទាន​ចូលទៅ ។​

​លើសពីនេះ អ្នក​គួរ​យល់ដឹង​បន្ថែមទៀតថា ការរំលាយ​អាហារ​ល្អជា​បច្ច័យ​ដ៏​ធំ​ដល់​សុខភាព​រាងកាយ​ទាំងមូល រក្សា​សំណើម​រាងកាយ ជួយ​ឱ្យ​ស្បែក​រលោង បណ្តេញ​ជាតិពុល​ពី​រាងកាយ ។ ការផលិត​កោសិកា​ឈាមក្រហម និង កោសិកា​សាច់ដុំ ត្រូវបាន​បង្កើន​ថាមពល ហើយក៏​ជួយ​ដល់​ការ​សម្រក​រាង​ផងដែរ ។

​ខាងក្រោម​នេះ គឺជា ការណែនាំ​ជា​ដំណាក់កាល អំពី​ការ​ញ៉ាំ​ទឹក​នៅពេល​ព្រឹក ៖
​ញ៉ាំ​ទឹក ១៦០ មិ​ល្លីលីត្រ ៤ ដង បន្ទាប់ពី​ភ្ញាក់​ពី​ដំណេក ( ៤ កែវ )
​ដុសធ្មេញ ប៉ុន្តែ​កុំ​ទាន់​ញ៉ាំ​អាហារ​ពេលព្រឹក ត្រូវ​រង់ចាំ ៤៥ នាទី​សិន កុំ​ញ៉ាំ​អាហារ ឬ ផឹកទឹក​បន្ទាប់ពី​ញ៉ាំ​អាហារ​ពេលព្រឹក​ហើយ ត្រូវ​រង់ចាំ​ដល់ ២ ម៉ោង​បន្ទាប់ ប្រសិនបើ​អ្នក​មិនអាច​ញ៉ាំ​ទឹកបាន​រហូតដល់​ទៅ ៤ កែវ នៅពេល​ភ្ញាក់​ពី​គេង​ភ្លាមៗ អ្នក​គួរ​ចាប់ផ្តើម​ពីមួយ​កែវ ទៅ​ពីរ រហូតដល់បួន​កែវ ពោលគឺ​បង្កើន​បរិមាណ​បន្តិច​ម្តងៗ​សន្សឹមៗ ។ ការ​ញ៉ាំ​ទឹក​បែបនេះអាច​ព្យាបាល​ជំងឺ​បាន​ច្រើន​មុខ និង ​ធ្វើឱ្យ​សុខភាព​រាងកាយ​ទាំងមូល​បាន​ប្រសើរឡើង ។​

​ជំងឺ​ដែល​អាច​នឹង​ជាសះស្បើយ ប្រសិនបើ​អ្នក​ព្យាយាម​អនុវត្តបាន​ក្នុងអំឡុងពេល​ដូចខាងក្រោម ៖
  • ​ទល់លាមក : ប្រើពេល ១០ ថ្ងៃ​
  • ​ឡើង​អាស៊ីត​ក្រពះ : ប្រើពេល ១០ ថ្ងៃ​
  • ​ឡើង​សម្ពាធ​ឈាម : ប្រើពេល ១ ខែ​
  • ​ទឹកនោមផ្អែម : ប្រើពេល ១ ខែ​
  • ​របេង : ប្រើពេល ៣ ខែ​
  • ​សន្លាក់ : អនុវត្ត​ជាប់​គ្នា ៣ ថ្ងៃ​ក្នុង​សប្តាហ៍​ដំបូង បន្ទាប់មក​អនុវត្ត​ជា​រៀងរាល់ថ្ងៃ​នៅ​សប្តាហ៍​បន្ទាប់ ។​

​វិធី​ព្យាបាល​ដោយ​ញ៉ាំ​ទឹក​នេះ គ្មាន​ផលប៉ះពាល់​អវិជ្ជមាន​ណាមួយ​ដល់​សុខភាព​ទេ ប៉ុន្តែ​អ្នក​ត្រូវ​រង​ការរំខាន​ដោយ​ចូល​បន្ទប់ទឹក​បត់ជើង​ញឹកញាប់​ជាង​ប្រក្រតី ៕

ប្រភព៖ ប្រជាប្រិយ
ផឹកទឹកភ្លាម ក្រោយពីភ្ញាក់ពីដំណេក ជួយកាត់បន្ថយឡើងជាតិអាស៊ីតក្នុងក្រពះ និងជំងឺផ្សេងៗទៀត Reviewed by Mong Kul on 10:05 PM Rating: 5
All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.