Top Ad unit 728 × 90

ថ្មីៗ

randomposts

ប្រភព​ ចង្វាក់ ​ម៉ាឌីហ្សុន ដែលប្រជាជនខ្មែរយើង ចូលចិត្តរាំកម្សាន្ត !!

ប្រជា​ជន​ខ្មែរ​នៅ​ទូទាំង​ប្រទេស ពេល​មាន​ពិធី​បុណ្យ​ប្រពៃណី ពិធី​ខួប​កំណើត និង​ពិធី​ជប់​លៀង​ផ្សេងៗ ដែល​មាន​ការ​ប្រជុំ​តន្ត្រី និង​រាំ​កម្សាន្ត​ចង្វាក់​រាំវង់ រាំក្បាច់ សារិវ៉ាន់ ដោយ​រយៈពេល​ចុង​ក្រោយ​ប្រមាណ​ជា ៤០ឆ្នាំ​មក​ហើយ​ខ្មែរ​យើង​ក៏​បាន​ចាប់​ផ្តើម​រាំ​ចង្វាក់​ម៉ាឌីហ្សុន។


ពេល​លឺសូរ​តន្ត្រី​ប្រគុំ​ចង្វាក់​ម៉ាឌីហ្សុននេះ​ឡើង​ កុមារា កុមារី យុវជន យុវនារី និង​មនុស្ស​វ័យ​កណ្តាល ដែល​ចេះ​រាំចង្វាក់​នេះ មិន​នៅ​យូរ​ទេ ឡើង​ទៅ​រាំ​កម្សាន្ត​ភ្លាមៗ ​តាម​ចង្វាក់​ភ្លេង។ រីឯអ្នក​អង្គុយ​មើល​ក៏មាន​ការ​ចាប់​អារម្មណ៍​ផង​ដែរ ដោយ​ឃើញ​អ្នក​រាំ​មាន​សកម្មភាព​ទោទន់​តាម​ចង្វាក់​ភ្លេង និង​មាន​ភាព​ដូច​គ្នាៗ។ ប៉ុន្តែ​បើ​យើង​សួរ​អ្នក​រាំ និង​អ្នក​អង្គុយ​មើល​ចង្វាក់​នេះ ពី​ប្រភព​នៃ​ចង្វាក់​ម៉ាឌីហ្សុន​ថា​មាន​ប្រភព​មក​ណា? ប្រាកដ​ជា​មាន​អ្នក​ខ្លះ​មិន​ដឹង ទោះ​បី​ជា​ការ​រាំ​ចង្វាក់់​នេះ​កំពុង​ពេញ​និយម​យ៉ាង​ណា​ក៏ដោយ។

យោង ​តាម​ឯកសារ​ស្រាវ​ជ្រាវ ដោយ​គេហ​ទំព័រ​នៅ​ក្នុង​ស្រុក​មួយ​បាន​បង្ហាញ​ថា ចង្វាក់​ម៉ាឌីហ្សុន មាន​ប្រភព​មក​ពី​សហរដ្ឋ​អាមេរិក ដែល​ចង្វាក់​រាំ​នេះ​ត្រូវ​បាន​គេ​បង្កើត​ឡើង​នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ​ ១៩៦០។ ក្រោយ​មក​ប្រជា​ប្រិយភាព​របស់​ម៉ាឌីហ្សុន​ ក៏​បាន​សាយ​ភាយ​ដល់​បណ្ដា​ប្រទេស​នានា ជា​ពិសេស​ គឺ​ប្រទេស​បារាំង​តែ​ម្ដង។ ទន្ទឹម​នឹង​នោះ ប្រជា​ជន​កម្ពុជា ​ក៏​ចាប់​ផ្ដើម​យក​ចង្វាក់​នេះ​មក​រាំ​អស់​រយៈ​ពេល​ជាង​៤០​ ឆ្នាំ​មក​ហើយ នៅ​ក្នុង​ពិធី​បុណ្យទាន ចូល​ឆ្នាំ​ប្រពៃណី ពិធី​ជប់​លៀង ពិធី​បុណ្យ​ខួប​កំណើត និង​ពិធី​រៀប​មង្គល​ការ​ជាដើម៕

ប្រភព​ ចង្វាក់ ​ម៉ាឌីហ្សុន ដែលប្រជាជនខ្មែរយើង ចូលចិត្តរាំកម្សាន្ត !! Reviewed by Mong Kul on 10:08 PM Rating: 5
All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.