ទ្រាំនឹងពាក្យប្រមាថអស់ចិត្ត លោក ណូយ វ៉ាន់ណេត,ចេញមុខទម្លាយរឿងគ្រប់យ៉ាង
បន្ទាប់ពីការស្លាប់របស់អតីតភរិយាដើម គេសង្កេតឃើញមានការជេរប្រមាថពីសំណាក់មហាជនជាច្រើនដោយចោទលោក ណូយ វ៉ាន់ណេត ថាជាមនុស្សប្រុសមិនល្អ មនុស្សអាក្រក់ ឈាមឆ្កែ ឈាមថោក…ជាដើម ដែលធ្វើឱ្យលោកទ្រាំលែងបាន ក៏ធ្វើការផ្សាយបង្ហោះផ្ទាល់ក្នុងបណ្តាញទាក់ទងសង្គមហ្វេសប៊ុកដើម្បីបកស្រាយឲ្យមហាជនបានដឹងរឿងពិត ។
តាមរយៈការផ្សាយផ្ទាល់ទៅក្នុងបណ្តាញទាក់ទងសង្គមហ្វេសប៊ុកលោក ណូយ វ៉ាន់ណេត បានរៀងរាប់ថាកន្លងមក លោកធ្លាប់រងនូវការជួបពាក្យចចាមអារ៉ាមជាបន្តបន្ទាប់ដូចជាថាលោកស្លាប់ដោយកើតជំងឺអេដស៍ ស្លាប់ដោយគេបាញ់សម្លាប់ លោកលេងល្បែងចាញ់លក់អស់ផ្ទះ ទៅបួសព្រោះតែគេចពីបំណុល និង ពេលនេះទៀតថាលោកជាមនុស្សមិនទទួលខុសត្រូវជាដើម ។
ជុំវិញបញ្ហានេះ លោកបានបកស្រាយថា បើមិនបានដឹងរឿងរ៉ាវផ្ទៃក្នុងក្រុមគ្រួសារលោកច្បាស់ទេ កុំចេះតែដាក់កំហុសព្រោះមិនមែនទះតែដៃម្ខាងឮនោះទេ ។ រវាងលោក និង ភរិយាដើម គឺបានលែងលះគ្នា ២៦ ឆ្នាំទៅហើយដោយសារតែខាងភរិយាដើមជាអ្នកសុំលែង និង ឱ្យលោកតែខោអាវមួយចង្កេះជាប់ខ្លួនប៉ុណ្ណោះដោយមិនបានទាមទារដីធ្លីផ្ទះអ្វីឡើយ និង មានរឿងរ៉ាវច្រើនទៀតដែលលោកមិននិយាយព្រោះចង់ឲ្យវិញ្ញាណភរិយាដើមបានស្ងប់ទៅចុះ ។
លោកចង់បញ្ជាក់ថា ការទទួលដំណឹងពីការឈឺរបស់ភរិយាដើមនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៧ លោកមិនបានទៅនោះ ព្រោះរវល់ចេញទៅក្រៅប្រទេស ពេលវិលមកវិញជាប់ច្រៀងនៅទន្លេបាសាក់ ២ យប់ទៅហើយ ទើបដឹងពីការស្លាប់របស់គាត់ មិនអាចឆ្លងទៅទាំងយប់បាន ទាល់តែព្រឹកឡើងទើបបានទៅ ។
លោក ណូយ វ៉ាន់ណេត បានរៀបរាប់ថាការដែលគេល្បីថាលោកចូលកាស៊ីណូ គឺចូលមែន តែចូលទៅច្រៀង មិនមែនចូលលេងល្បែងឡើយ ព្រោះលោកមិនចេះលេងល្បែងទេ ។ គេល្បីថា លោកលក់ផ្ទះ តែលោកអះអាងវិញថា ពេលនេះលោកមានផ្ទះ ៤ កន្លែងឯណោះ និង មានដី ២០ ហិកតារ ។ ការដែលគេថាលោកបួសដើម្បីគេចពីការតាមទារបំណុលលោកសុំឲ្យអ្នកដែលអះអាងជាម្ចាស់បំណុលណានោះចេញមុខមក ។
ចង់ដឹងថាតើលោក ណូយ វ៉ាន់ណេត និយាយពីអ្វីខ្លះ ? សូមនាំគ្នាតាមដានទស្សនាឃ្លីបវីដេអូខាងក្រោមនេះ ៕
ទ្រាំនឹងពាក្យប្រមាថអស់ចិត្ត លោក ណូយ វ៉ាន់ណេត,ចេញមុខទម្លាយរឿងគ្រប់យ៉ាង
Reviewed by Mong Kul
on
11:38 PM
Rating:
No comments: