ក្អកម្តងៗ គួរតែចៀសវាងអាហារទាំងនេះ បើសិនជាចង់ឆាប់ជា
ខណៈពេលដែលមានអាហារច្រើនណាស់ដែលអាចជួយបំបាត់ការក្អក តែអ្នកក៏ត្រូវដឹងអំពីអាហារដែលអ្នកគួរចៀសវាផងដែរ។ ខាងក្រោមនេះគឺជាអាហារមួយចំនួនដែលវាត្រូវបានគេចាត់ទុកថា ធ្វើឲ្យអាការៈក្អកកាន់តែធ្ងន់ធ្ងរទៅៗ៖
ភេសជ្ជៈមានជាតិកាហ្វេអ៊ីន
ភេសជ្ជៈប្រភេទនេះមានដូចជា តែ និងកាហ្វេ ហើយវាច្រើនតែធ្វើឲ្យអាការៈក្អកកាន់តែធ្ងន់ធ្ងរ។ ជាតិកាហ្វេអ៊ីនអាចធ្វើឲ្យបំពង់កស្ងួត និងបណ្តាលឲ្យពិបាកលេបអាហារ។
អាហារឆាឬចៀន
ចូរនៅឲ្យឆ្ងាយពីអាហារឆា ឬចៀននៅពេលមានជំងឺ។ អាហារទាំងនេះមានជាតិប្រេងដែលអាចធ្វើឲ្យក្អកកាន់តែខ្លាំងបាន។ អាហារដែលមានខ្លាញ់ច្រើននឹងធ្វើឲ្យមានអាការៈអាឡែហ្ស៊ី ក្អក និងរមាស់បំពង់កទៀត។
អាហារត្រជាក់ៗ
ចូរចៀសវាងអាហារត្រជាក់ៗដូចជា ការ៉េម និងភេសជ្ជៈត្រជាក់ៗ ព្រោះវាអាចធ្វើឲ្យផ្លូវដង្ហើមស្ងួត និងងាយរងការបង្ករោគណាស់។
គ្រឿងស្រវឹង
គ្រឿងស្រវឹងអាចធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ និងខ្សោះជាតិទឹកក្នុងខ្លួនកាន់តែខ្លាំង។ តាមពិតទៅ វាអាចធ្វើឲ្យអាការៈជំងឺអ្នកកាន់តែធ្ងន់ ហើយក៏ប្រឈមខ្ពស់នឹងការមានបញ្ហាធ្ងន់ធ្ងរច្រើនដែរ។
ទឹកដោះគោ
ដើម្បីរំលាយស្លេស្តក្នុងបំពង់ក ចូរចៀសវាងអាហារដែលបង្កើតស្លេស្តដូចជា ទឹកដោះគោជាដើម៕
ត្រួតពិនិត្យដោយ www.health.com.kh
ក្អកម្តងៗ គួរតែចៀសវាងអាហារទាំងនេះ បើសិនជាចង់ឆាប់ជា
Reviewed by Mong Kul
on
6:40 PM
Rating:
No comments: