Top Ad unit 728 × 90

ថ្មីៗ

randomposts

រុក្ខជាតិនេះអាចជួយព្យាបាលជំងឺកាចសាហាវបានច្រើនមុខគ្រួសក្នុងតម្រងនោម ជំងឺថ្លោះ….

រុក្ខជាតិនេះអាចជួយព្យាបាលជំងឺកាចសាហាវបានច្រើនមុខគ្រួសក្នុងតម្រងនោម ឡើងជាតិអាស៊ីតអ៊ុយរិចឈឺសន្លាក់យ៉ាងពូកែជំងឺថ្លោះ គៀបសសៃ ឈឺឆ្អឹង ទោះបីកើតយួឆ្នាំអាចជាបានដែរ
បន្ថយជាតិស្ករក្នុងឈាម បន្ថយខ្លាញ់លើសឈាមដើមពុកមាត់ឆ្មារជ្រុង មានប្រសិទ្ធភាពដ៏អស្ចារ្យ



☞ បងប្អូនដែលកើតជំងឺគ្រួសក្នុងតម្រងនោម ព្យាបាលដោយ ដើមថ្នាំនេះឈ្មោះ ពុកមាត់ឆ្មារជ្រុង (Orthosiphon aristatus) ដោយយកស្លឹកវាហាលក្នុងម្លប់ឲ្យស្ងួត រួចយកប្រមាណ១៥សន្លឹកដាំជាមួយទឹក១លីត្រពិសា ជាប្រចាំ។
☞ វាក៏មានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ការឡើងជាតិអាស៊ីត ដែលបណ្តាលឲ្យឈឺសន្លាក់ដៃ ជើង ជួយតម្រងនោម បញ្ចុះនោម ជំរះជាតិពុលពីក្នុងខ្លួនជាដើម។
– ជួយជម្រះជាតិពុលពីក្នុងខ្លួនតាមរយ:ទឹកនោម
– ជួយរំលាយអាហារដែលបរិភោគឱ្យបានលឿន
– ជួយធ្វើអោយកម្រិតជាតិស្ករ និងខ្លាញ់ក្នុងឈាមដែលបណ្តាលឲ្យលើសឈាម
*កម្រិតប្រើ៖
– មួយថ្ងៃ ១២ក្រាម ស្លឹកស្ងួត ឬតែកញ្ចប់ស្រាប់ ឆុងនឹងទឹកក្តៅដូចឆុងតែ
*កំណត់សម្គាល់៖
– នៅពេលបរិភោគតែនេះអាចមានកម្តៅក្តៅក្នុងខ្លួនបន្តិច និងនោមច្រើន
– អ្នកដែលពុំមានជំងឺនេះក៏អាចពិសារបានដែរក្នុងកម្រិតពីបួនទៅប្រាំមួយក្រាម
– ស្លឹកស្រស់បុកបំពោកលើដំបៅ ឬកន្លែងហើម រលាកឆាប់បានសះស្បើយ។
ដើមពុកម៉ាត់ឆ្មារនេះគឺពូកែខ្លាំងនឹងជំងឺថ្លោះ គៀបសសៃ ឈឺសន្លាក់ដៃជើង ឈឺឆ្អឹង ទោះបីកើតយួរឆ្នាំអាចជាបានដែរ ផឹកតែ១០ថ្ងៃឃើញលទ្ធផលប្រសិនបើកើតច្រើនឆ្នាំ( រុក្ខជាតិនេះដុះតាមភ្លឺស្រែ ងាយរកបំផុតនៅខែ ភ្ជួរពង្រោះព្រោះមានផ្កាងាយមើលឃើញ) ខ្ញុំមានច្រើនព្រោះបានដាំនៅផ្ទះធ្វើជាសួន។
– អាចទាក់ទងទិញបានតាមទូរស័ព្ទ ០១២ ៤៩៩៣៥៦
*** សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

សូមទស្សនាវីដេអូ​ដើម្បីឲ្យកាន់តែច្បាសថែមទៀត៖

ប្រភព៖ https://www.pageqq.com/en/content/view/page/cntth1/0-2308950.html
រុក្ខជាតិនេះអាចជួយព្យាបាលជំងឺកាចសាហាវបានច្រើនមុខគ្រួសក្នុងតម្រងនោម ជំងឺថ្លោះ…. Reviewed by Mong Kul on 12:49 PM Rating: 5

No comments:

All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.