Top Ad unit 728 × 90

ថ្មីៗ

randomposts

របៀបធ្វើ ចាហួយស្ករត្នោតពងមាន់

គ្រឿងផ្សំ
  • ពងមាន់ ២
  • ស្ករ ២ខាំ
  • ខ្ទិះដូង ១កំប៉ុង
  • ស្លឹកតើយ ៣សន្លឹក
  • ម្សៅសារាយ ១ស្លាបព្រាបាយ
  • ទឹក ១កំប៉ុង
  • អំបិលចុងស្លាបព្រា
របៀបធ្វើ
  1. យកម្សៅចាហួយ លាយជាមួយទឹក រំងាស់ជាមួយស្លឹកតើយ ចំនួន១០-១៥នាទី ទើបស្រង់ស្លឹកតើយចេញ។
  2. គោះពងមាន់ នៅក្នុងចានមួយ ជាមួយស្ករត្នោត និង ខ្ទិះដូង វាយអោយចូលគ្នា គ្រាន់តែវាយលំៗអោយនៅសល់ជាតិពងមាន់ ក៏បាន។
  3. យកពងមាន់ដែលគោះហើយនេះ ទៅច្រូចលើទឹកចាហួយ ហើយកូរអោយសព្វ រួចលើចុះ។
  4. ដួសទឹកចាហួយនេះ ចាក់ចូលពុម្ព ទុកចោល ប្រហែល២ម៉ោង ដើម្បីអោយរងកក ជាសារាយដុំ បន្ទាប់មក ចាក់ចេញ តម្រៀបទៅលើចាន ដើម្បីទទួលទាន។
  5. បើយើងមិនចូលចិត្តរសជាតិខ្ទិះដូង យើងអាចជំនួសបានដោយជាតិទឹកសុទ្ធ ក្នុងចំនួនស្មើគ្នា នឹងខ្ទិះដូង។
  6. បើពុំមានពុម្ព អាចចាក់ថាសធម្មតា ហើយកាត់ដុំ នៅពេលកក ក៏បាន។

របៀបធ្វើ ចាហួយស្ករត្នោតពងមាន់ Reviewed by Mong Kul on 11:04 PM Rating: 5
All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.