របៀបធ្វើ គីមឈីត្រសក់
គ្រឿងផ្សំ
- ត្រសក់ (ខ្ចីៗ) ៦ ផ្លែ
- អំបិល ២ ស្លាបព្រាបាយ
- ស្លឹកគូឆាយ ២០ ក្រាម (កាត់ខ្លីៗល្មម)
- ខ្ទឹមបារាំង ១ ផ្លែតូច (ហាន់ជាចង្វាមូលតូចៗ)
- ការ៉ុត ១/២ ផ្លែ (ហាន់ជាចង្វាមូលតូចៗ)
- ខ្ទឹមសចិញ្រ្ចាំ ១ ស្លាបព្រាបាយ
- គ្រឿងគឹមឈី (Chili Powder) ៥០ ក្រាម
- ទឹក ៥០ មីលីលីត្រ
- ល្ងស ១០ ក្រាម (លីងអោយឈ្ងុយ)
- ទឹកត្រី ៤ ស្លាបព្រាបាយ
របៀបធ្វើ
- ត្រសក់លាងទឹកអោយស្អាត ពុះជាបួន (ផ្តាច់ចុងម្ខាង ទុកម្ខាងកុំអោយដាច់ពីគា្ន)។
- យកត្រសក់ដែលចិតរួចប្រឡាក់ជាមួយអំបិលអោយសព្វ ទុកចោលមួយម៉ោងទើបលាងទឹកចេញអោយស្អាត។
- លាយគ្រឿងផ្សំ និងបន្លែទាំងអស់ចូលគ្នាអោយសព្វ រួចយកមកប្រឡាក់ជាមួយត្រសក់ឲ្យសព្វ ផ្អាប់ទុក៦ម៉ោងជាការស្រេច៕
របៀបធ្វើ គីមឈីត្រសក់
Reviewed by Mong Kul
on
7:38 PM
Rating:
No comments: