ប្រើទឹកនេះ នារីនឹងទទួលបានបបូរមាត់ទន់ល្មើយ ពណ៌ស៊ីជម្ពូ
ក្នុងថ្ងៃនេះផងដែរយើងនឹងណែនាំ អ្នកអំពីវិធីសាស្ត្រប្រើប្រាស់ឱសថក្នុងផ្ទះ យ៉ាងមានប្រសិទ្ធភាពបំផុតក្នុងការថែរក្សាសម្រស់បបូរមាត់របស់អ្នក ឱ្យមានភាពទាក់ទាញនិងស្រស់ស្អាត។ នៅពេលដែលអ្នកបានប្រើប្រាស់ វិធីសាស្ត្រណាមួយក្នុងអត្ថបទនេះរួច ក្នុងខណៈពេលដ៏ខ្លីបបូរមាត់របស់អ្នកនឹងទន់រលោង មានពណ៍ផ្កាឈូកស្រស់ដូចជាផ្កា។
១. ទឹកឃ្មុំ
សូមលាបទឹកឃ្មុំលើបបូរមាត់របស់អ្នក រាល់មុនពេលចូលគេង ព្រមទាំងរក្សាទុកវាឱ្យនៅលើបបូរមាត់របស់អ្នកក្នុងពេលមួយយប់។ លាងសម្អាតបបូរមាត់របស់អ្នកនៅពេលព្រឹក ជាមួយនឹងទឹកក្តៅឧណ្ហៗ សូមប្រើប្រាស់វិធីមួយនេះជារៀងរាល់យប់ ដើម្បីទទួលបានបបូរមាត់ផ្កាឈូកស្រស់តាមក្តីប្រាថ្នា។
២. ម្សៅរមៀត+ទឹកដោះគោ
ការប្រើប្រាស់ទឹកដោះគោ លាយជាមួយនឹងម្សៅរមៀត លាបទៅលើបបូមាត់ គឺជាឱសថដ៏មានប្រសិទ្ធភាពបំផុត សម្រាប់បបូរមាត់របស់អ្នក វាជួយព្យាបាលបញ្ហាបបូមាត់ខ្មៅ។
៣. ទឹកក្រូចឆ្មា+ ប្រេងគ្លីសេរីន
សូមធ្វើការលាយប្រេងគ្លីសេរីនជាមួយនឹងទឹកក្រូចឆ្មា បន្ទាប់មកលាបល្បាយមួយនេះលើបបូមាត់របស់អ្នក, វិធីសាស្រ្តមួយនេះនឹងជួយធ្វើឱ្យបបូរមាត់របស់អ្នកមានពន្លឺឡើងវិញ ព្យាបាលបញ្ហាស្រអាប់។
៤. ក្រែមទឹកដោះគោ
សូមប្រើប្រាស់ក្រែមដែលបានអណ្តែតចេញមកលើ នៅពេលដែលអ្នកចំអិនទឹកដោះគោ មកលាបលើបបូរមាត់របស់អ្នកថ្នមៗ។ វាផ្តល់នូវភាពស្រទន់ឱ្យបបូរមាត់របស់អ្នក៕
ប្រើទឹកនេះ នារីនឹងទទួលបានបបូរមាត់ទន់ល្មើយ ពណ៌ស៊ីជម្ពូ
Reviewed by Mong Kul
on
9:15 PM
Rating:
Reviewed by Mong Kul
on
9:15 PM
Rating:

No comments: