រឿងរ៉ាវ ៦យ៉ាង ដែលអ្នកមិនគួរពាក់ព័ន្ធជាមួយនឹងប្រាក់
បច្ចុប្បន្ន អ្នកខំធ្វើការរកប្រាក់ដើម្បើផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ទឹកប្រាក់គឺមានឥទ្ធិពលយ៉ាងខ្លាំងក្លាចំពោះរឿងរ៉ាវមួយចំនួន។ ប៉ុន្តែក៏មានរឿងខ្លះ ដែលអ្នកមិនបាច់ខ្វល់ជាមួយទឹកប្រាក់ទេ។
១. ការលើកទឹកចិត្ត
ប្រសិនបើអ្នកខំធ្វើការដើម្បើតែប្រាក់មួយមុខនោះ វាក៏មិនមែនជារឿងល្អនោះទេ។ អ្នកត្រូវខិតខំធ្វើការរកដើម្បើ ពង្រឹងគុណភាពខ្លួនឯង និងសមទ្ធិផលរបស់ក្រុមហ៊ុនវិញទើបប្រសើរ។ រីឯការលើកទឹកចិត្ត មិនមែនមានតែប្រាក់ទេ ដែលអាចលើកទឹកចិត្តបាន មានពេលខ្លះអ្នកមិនអាចយកប្រាក់មកលើកទឹកចិត្តបានទេ។
២. ការចេះបែងចែក
ប្រសិនបើការរកប្រាក់ចំណូលរបស់អ្នកពិតជាគ្រប់គ្រាន់ ហើយចេះចាយវាយបានត្រឹមត្រូវ នោះអ្នកប្រាកដជារីករាយជាមួយនឹងការរស់នៅជាមិនខាន។ ឧទាហរណ៍៖ អ្នកមិនគួរចំណាយលើ សម្លៀកបំពាក់ដែលទីបនឹងចេញថ្មីជារៀងរាល់ខែ, ការសម្លឹងឃើញផ្ទះទំនើប, ការដើរកំសាន្តជាញឹកញាប់ ។
៣. ការមិនប្រៀបធៀបខ្លួនទៅនឹងអ្នកដទៃ
ការយកខ្លួនទៅប្រៀបធៀបជាមួយអ្នកដទៃ គឺជារឿងមួយដែលមិនត្រឹមត្រូវ។ អ្នកអាចរកវិធីសាស្ត្រយ៉ាងណាឲ្យល្អដូចគេ តែក៏មិនបាចគិតថា ខ្លួនអន់ជាងគេដែរ។
៤. សុភមង្គល
មនុស្សមួយចំនួនតែងតែនិយាយថា មានប្រាក់គឺមានសុភមង្គល។ ប៉ុន្តែតាមពិតទៅសុភមង្គល គឺអាស្រ័យលើការ, អធ្យាស្រ័យ, ការយល់ចិត្ត និងការយោគយល់គ្នា។ សុភមង្គលមិនអាចយកប្រាក់ទៅទិញបានទេ។ គ្រាន់តែអ្នកគ្មានប្រាក់អ្នកមិនអាចទិញរបស់ដែលថ្លៃ និងទំនើបបានឲ្យក្រុមគ្រួសារតែប៉ុណ្ណោះ។
៥. សន្តិភាព និងសុខភាព
សន្តិភាព និងសុខភាព គឺជារឿងដែលអ្នកចង់បាន។ កត្តាទាំងពីរនេះ គឺអាស្រ័យលើអ្នក។ អ្នកអាចយកប្រាក់ទៅទិញអាហារណាដែលល្អមកញ៉ាំដើម្បីឲ្យសុខភាពល្អ ប៉ុន្តែអ្នកមិនអាចទិញសុខភាពបានទេ។
៦. សេចក្តីស្រលាញ់
អ្នកប្រាកដជាធ្លាប់ជួបមនុស្សដែលនិយាយថា ប្រាក់អាចទិញអ្វីៗគ្រប់យ៉ាងបានបរិក្ខារបាន។ ចុះចំណែកក្តីស្រលាញ់វិញ តើអាចយកប្រាក់ទិញបានដែរ ឬទេ? នេះជារឿងមួយដែលមិនអាចទៅរួច ក្តីស្រលាញ់មិនត្រូវការប្រាក់ទេ ប៉ុន្តែក្តីស្រលាញ់ត្រូវការភាពស្មោះត្រង់។ ដូច្នេះអ្នកមិនគួរយកប្រាក់មកពាក់ព័ន្ធនិងក្តីស្រលាញ់ឡើយ៕
រឿងរ៉ាវ ៦យ៉ាង ដែលអ្នកមិនគួរពាក់ព័ន្ធជាមួយនឹងប្រាក់
Reviewed by Mong Kul
on
9:13 PM
Rating:
Reviewed by Mong Kul
on
9:13 PM
Rating:

No comments: