Top Ad unit 728 × 90

ថ្មីៗ

randomposts

ហេតុផល៥យ៉ាង ​ធ្វើ​ឱ្យ​បុរសៗ​ចង់​រួម​ភេទ

យើង​មិន​ដែល​ងឿង​ឆ្ងល់​ទេ​ថា​ តើមូល​ហេតុអ្វីបាន​ជា​បុរសៗ​ចង់​រួម​ភេទ។ វា​ត្រូវ​បាន​គេទទួល​ស្គាល់​ទូទាំង​សកល​លោកថា ការ​ពិត​មាន​ហេតុផល​មួយ​ដែល​បុរសៗ​ចង់រួម​ភេទ។ ចំណែក​ឯស្ត្រីៗ​វិញ​មាន​គំនិត​សំខាន់​មួយ​ដែល​ជា​ហេតុ​ផល​ធ្វើ​ឲ្យ​ពួក​គេ​ចង់​បង្កាត់​ភ្លើង​ស្នេហ៍ ឬចង់​គេច​ចេញ​ពីការ​រួមភេទ។ ប៉ុន្តែ​ចំពោះ​បុរសៗ​វិញ​គិត​ថា​វា​ជា​បញ្ហា​តូច​មួយ​ប៉ុណ្ណោះ។ អ្នក​នឹង​មាន​ការ​ភ្ញាក់​ផ្អើល​នៅពេល​ដែល​បាន​ដឹង​ថាមាន​ហេតុផល​ខុសៗ​គ្នា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​បុរសៗ​ចង់​រួម​ភេទ។


សរុបសេចក្តី​មក បុរសៗ​មិន​មែន​មាន​ខ្លួន​មួយ​ដូច​ដែល​យើង​គិត​នោះ​ឡើយ។ ប្រសិន​បើអ្នក​ពិត​ជាចង់​ដឹង​ពី​ហេតុផល​ដែល​គាត់​ចង់​គេង​ជាមួយ​អ្នក អ្នក​ត្រូ​វ​តែវាស់​ស្ទង់​គំនិត​របស់​គាត់។ បុរសៗ​មិន​មែន​លោត​ឡើង​លើ​គ្រែ​ដើម្បី​បំពេញ​សេចក្តី​ស្នេហា​ឲ្យ​ស្ត្រី​នោះ​ទេ។ សម្រា​ប់​បុរសៗ​ភាគ​ច្រើន ស្នេហា និង​ការ​រួមភេទ​មាន​លក្ខណៈ​ខុស​គ្នា​ និង​មាន​តែ​មួយ​គត់​មិន​មាន​ទំនាក់​ទំនង​ជា​មួយ​អ្នក​ផ្សេង។

ទោះ​បីជា​យ៉ាង​ក៏​ដោយ​មាន​ហេតុផល​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​បុរសៗ​ចង់​រួមភេទ។ ក្តីសុខ​ខាង​រាង​កាយ​គឺ​ជា​ចំណុច​សំខាន់​នៃ​ការ​បង្កាត់​ភ្លើង​ស្នេហា​របស់​បុរស។ ប៉ុន្តែ​ក៏​មាន​បញ្ហា​ផ្សេង​ទៀត​ដូច​ជា​បញ្ហា​សុខ​ភាព និង​អារម្មហ៍​ផ្ទាល់​ខ្លួន​ដែល​ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ​សម្រេច​ចិត្ត​ឲ្យ​បុរស​គេង​ជាមួយ​ស្ត្រី។ ខាង​ក្រោម​នេះ​ជា​មូលហេតុ​ធ្វើ​ឲ្យ​បុរស​ចង់​រួមភេទ​ជា​មួយស្ត្រី៖

ក្តីសុខខាងរាងកាយ

ក្តីសុខ​ខាង​រាង​កាយ​គឺ​ជា​ចំណុច​មួយ​នៃ​ការ​បង្កាត់​ភ្លើង​ស្នេហ៍​ដែល​អ្នក​មិន​អាច​ប្រកែក​បាន។ បុរសៗ​មិន​ខ្មាស់​អៀន​នឹង​ទទួល​ការ​ពិត​ថា​ពួក​គេ​ចង់​គេង​ជា​មួយ​ស្ត្រី​ដើម្បី​ក្តី​សុខ​រាង​កាយ​នោះ​ឡើយ។

បំបាត់ភាពតានតឹង

ការ​រួមភេទ​ជា​ឱសថ​ព្យា​បាល​ភាព​តាន​តឹង​បាន​យ៉ាង​ល្អ​បំផុត។ នេះ​ជា​ហេតុ​ផល​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​បុរស​ចង់​រួម​ភេទ​ជា​មួយ​ស្ត្រី​គឺ​ដើម្បី​ព្យាបាល​ភាព​តាន​តឹង។

ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ក្លាយ​ជា​បុរស​ពិត

ការ​បង្កាត់​ភ្លើង​ស្នេហ៍​ជា​មួយ​មនុស្ស​ស្រី​ជា​វិធីដ៏​អស្ចារ្យ​មួយធ្វើឲ្យ​គេ​ក្លាយ​ជា​បុរស​ពិត។ សមត្ថភាព​បង្កើត​កូន​បាន​និង​ឡើង​លើ​គ្រែ​បាន​គឺ​ជា​វិធី​ប្រសើរ​បំផុត​ធ្វើ​ឲ្យ​បុរស​មានអារម្មណ៍​លេច​ធ្លោ។

សម្រេចអារម្មណ៍ផ្ទាល់ខ្លួន

មាន​តែ​បុរស​ទេ​ដែល​ដឹង​ពី​អារម្មណ៍ផ្ទាល់​ខ្លួន​របស់​គេយ៉ាង​ណា​ពេល​ដែល​គេ​អាច​មាន​សមត្ថភាព​ធ្វើ​ឲ្យ​មនុស្ស​ស្រី​មាន​ក្តីសុខ​បាន។ បុរសៗ​អាច​បំផ្លាញ​អារម្មណ៍​ខ្លួន​ឯង និង​វិធីសាស្ត្រ​ប្រសើរ​បំផុត ដើម្បី​ការ​ពារអារម្មណ៍​ផ្ទាល់​ខ្លួន​របស់​ពួកគេ គឺដោយ​ការ​រួម​ភេទ។

ធ្វើ​ឲ្យ​ពួកគេមាន​សុខភាព​ល្អ

ការ​រួមភេទ​​គឺ​​ជា​​លំហាត់​​ប្រាណ​​មួយ​​ល្អ​​បំផុត វា​​អាច​​ជួយ​​ព្យា​បាល​​ភាព​​តាន​តឹង ជួយ​ដល់​សុខ​ភាព​បេះ​ដូង និង​ជួយ​បង្កើន​នូវអរម៉ូន​ Testosterone។ ជា​ចុង​ក្រោយ ការ​រួមភេទ​ធ្វើ​ឲ្យ​បុរស​មាន​សុខ​ភាព​ល្អ៕

ប្រភព៖ ខ្មែរប្រពៃ
ហេតុផល៥យ៉ាង ​ធ្វើ​ឱ្យ​បុរសៗ​ចង់​រួម​ភេទ Reviewed by Mong Kul on 1:51 PM Rating: 5

No comments:

All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.