Top Ad unit 728 × 90

ថ្មីៗ

randomposts

ត្រលប់​ពី​ធ្វើការ ឃើញ​ប្រពន្ធ ដេក​ឱប​សហាយ ជា​មិត្តភក្តិ​របស់ខ្លួន ក្នុង​បន្ទប់​ជួល​

​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់ ពេល​​ត្រ​លប់ មក​ពី​ធ្វើ​កា​រ​វិញ ឃើញ​​ប្រ​ពន្ធ ដេក​​ឱប ប្រុស​​ស​ហាយ ដែល​​ត្រូវជា​ មិត្ត​ភក្តិ​​របស់​ខ្លួន ក្នុង​​បន្ទ​ប់​​ជួល រួច​រា​យ​កា​រ​ណ៍ ឲ្យ​សមត្ថ​កិច្ច​ជួយ​​ដឹង​ឮ បង្ក​​ការ​ភ្ញាក់​ផ្អើល កាល​ពី​វេ​លា​​ម៉ោង ៩​និង​​៤៥ នា​ទី​យ​ប់ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះជួល ភូមិ​ឫស្សី​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រា​ធានី​ភ្នំពេញ​។​ 


​បុរស​ជា​ប្តី មានឈ្មោះ សៅ ឌី អាយុ ៣៨​ឆ្នាំ មុខរបរ​ជា​សន្តិសុខ ស្នាក់នៅ​ផ្ទះជួល ភូមិ​ឫស្សី​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រា​ធានី​ភ្នំពេញ ឯ​ប្រព​ន្ឋ​ដែល​ក្បត់​ប្ដី មានឈ្មោះ ឡេង សុវណ្ណ​ធី អាយុ​ជាង ៣៥​ឆ្នាំ មុខរបរ កម្មការិនី​រោងចក្រ ស្នាក់នៅ​ផ្ទះជួល ជាមួយ​ប្តី​ខាងលើ ហើយ​មានកូន ៣​នាក់ ។ ចំណែក​បុរស ជា​សហាយស្មន់ មានឈ្មោះ ដុំ ធឿន អាយុ​ជាង ៣០​ឆ្នាំ មុខរបរ​ជា​សន្តិសុខ យាម​អូ​តែ​ល​ភ្នំពេញ ត្រូវជា​មិត្តភក្តិ របស់​បុរស​ជា​ប្តី​។​

​បុរស​ជា​ប្តី បាន​ឲ្យ​ដឹងថា គាត់​ទៅធ្វើ​ការ ជា​រៀងរាល់ថ្ងៃ តែ​យូរៗ មក​ដេក​ផ្ទះ​ម្តង តែ​គាត់ មានការ​សង្ស័យ នឹង​ប្រពន្ធ ពេលដែល​គាត់ ចង់​រួម​ដំ​ណែ​ក ប្រពន្ធ​ចេះតែ រក​ឡេះ​ថា ឈឺ​រហូត ធ្វើ​ឲ្យ​គាត់ មានការ​សង្ស័យ ហើយ​ឮ​អ្នកជិតខាង ខ្សឹបប្រាប់​ផង គាត់​ក៏​តាមដាន រហូតដល់​ម៉ោង ៩​និង​៤៥ នាទី​យប់ ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៧ បុរស​ជា​ប្តី បានចេញ​មកពី​ធ្វើការ រួច​គោះទ្វារ ឲ្យ​ប្រពន្ធ​បើកទ្វារ ស្រាប់តែ​នារី​ជា​ប្រពន្ធ បា​នរក​ឡេះ ប្រើ​បុរស​ជា​ប្តី ឲ្យ​ទៅ​ទិញ​អី​មក​ហូប មិន​ព្រម​បើកទ្វារ​ទេ​។​

​ពេលនោះ បុរស​ជា​ប្តី មានការ​សង្ស័យ ក៏​លួច​ហែក ជញ្ជាំង​មើល ឃើញ​ម៉ូតូ​របស់​ឈ្មោះ ដុំ ធឿន នៅក្នុង​បន្ទប់ ទើប​គាត់​ក៏​រុញ​ទ្វារ ស្រាប់តែ​ឃើញ​ឈ្មោះ ដុំ ធឿន ដេក​ឱប​ប្រពន្ធ​របស់ខ្លួន នៅលើ​គ្រែ​។ បន្ទាប់មក​បុរស​ជា​ប្តី ក៏​ស្ទុះ​ចេញមកក្រៅ​បន្ទប់​វិញ ហើយ​យក​កូនសោ ចាក់​ទ្វារ​បន្ទប់​ពី​ក្រៅ រត់​មកប្តឹង​ប៉ូលីស ប៉ុស្តិ៍​ស្ទឹងមានជ័យ ឲ្យ​ជួយ​ទៅ​មើល ពេលទៅដល់​វិញ បុរស​ឈ្មោះ ដុំ ធឿន បាន​ធាក់​ទ្វារ ចេញ​ក្រៅ​បាត់ នៅសល់តែ នារី​ជា​ប្រពន្ធ ។ ក្នុងករណីនេះ បុរស​ជា​ប្តី មិន​ប្តឹងផ្តល់​ប្រពន្ធ​ទេ ដោយ​រង់ចាំ ទៅ​ដោះស្រាយ​គ្នា នៅ​សាលាឃុំ ឯ​ស្រុកកំណើត​៕ 
 
ត្រលប់​ពី​ធ្វើការ ឃើញ​ប្រពន្ធ ដេក​ឱប​សហាយ ជា​មិត្តភក្តិ​របស់ខ្លួន ក្នុង​បន្ទប់​ជួល​ Reviewed by Mong Kul on 2:04 PM Rating: 5

No comments:

All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.