អាការៈ និងរបបអាហារចាំបាច់សម្រាប់ស្ត្រីមានផ្ទៃពោះសប្តាហ៍ទី ១
វាពិតជាពិបាកនឹងមើលដឹងណាស់ពីអាការៈ ការលូតលាស់របស់ទារក និងបម្រែបម្រួលរាងកាយក្នុងអំឡុងពេលមានផ្ទៃពោះសប្តាហ៍ទី ១ ។ តែកុំបារម្ភ ខាងក្រោមនេះនឹងបង្ហាញអ្នកឱ្យបានឃើញច្បាស់ពីអាការៈរបស់ស្ត្រីមានផ្ទៃពោះសប្តាហ៍ដំបូង ។
យល់ល្អអ្នកគួរដឹងច្បាស់ថាមានផ្ទៃពោះប្រាកដមែន មុនពេលអ្វីៗត្រូវយឺតពេល ។ ត្រូវប្រាកដថា អ្នកមានសុខភាពល្អ និងគ្មានជំងឺក្នុងអំឡុងពេលពពោះ ព្រោះមនុស្សគ្រប់គ្នាគ្មានសំណាងទេ ដោយសារម្តាយខ្លះធ្វើតេស្តឃើញជំងឺមហារីកឈាមក្នុងដំណាក់កាលមានផ្ទៃពោះ ។ ហើយវាក៏ចាំបាច់ត្រូវទទួលទានអាហារឱ្យបានត្រឹមត្រូវផ្តើមពីជំហ៊ានមានគភ៌ដំបូងទៅ ។
ពិនិត្យមើលអាការៈ និងរបបអាហារសម្រាប់ស្ត្រីមានផ្ទៃពោះសប្តាហ៍ទី ១ ៖
អបអរសាទរ បើសិនអ្នកបាត់រដូវ
សញ្ញាចម្បងគេបញ្ជាក់ថា អ្នកមានផ្ទៃពោះគឺ ការបាត់រដូវ ។ អ្នកអាចធ្វើតេស្តមើលផ្ទៃពោះដោយខ្លួនឯង ដើម្បីដឹងលទ្ធផលត្រឹមត្រូវ ។
គ្មានបម្រែបម្រួលរាងកាយណាមួយកើតឡើងក្នុងសប្តាហ៍មានផ្ទៃពោះដំបូងទេ
តែអ្នកនៅតែអាចប្រឈមមុខនឹងបញ្ហាក្រពះ ទល់លាមក និងបញ្ហាប្រព័ន្ធរំលាយអាហារក្នុងដំណាក់កាលនេះ ។
អ្នកអាចមានផ្ទៃពោះ ប្រសិនបើអ្នកចាញ់កូន ឬក្អួតចង្អោរ
បើសិនអ្នករុះរាន់ទៅក្អួតក្នុងបន្ទប់ទឹកញឹកញាប់ អ្នកត្រូវប្រញាប់ទៅជួបអ្នកជំនាញភ្លាម ។តែទោះជាយ៉ាងណា អាការៈមានផ្ទៃពោះរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ ។
អាការៈជាច្រើនទៀតបញ្ជាក់ថា មានផ្ទៃពោះ
អាការៈនៃការមានផ្ទៃពោះសប្តាហ៍ដំបូងផ្សេងទៀតរួមមាន អារម្មណ៍រវើរវាយ ឈឺចាប់សុដន់ ហត់នឿយ និងបម្រែបម្រួលអរម៉ូន ។ ជំហ៊ានបន្ទាប់ក្រោយពេលដឹងថាមានផ្ទៃពោះគឺ ត្រូវទទួលទានអាហារឱ្យបានត្រឹមត្រូវ ។
ទទួលទានទឹកឱ្យបានច្រើន
មិនត្រូវឱ្យខ្លួនអ្នកស្រេកឃ្លានឡើយ ។ ឧស្សាហ៍ញ៉ាំអាហារតិចតួចរហូត ដើម្បីឱ្យការលូតលាស់ និងធំធាត់របស់កូនបានល្អ ។
ទទួលទានបន្លែ ផ្លែឈើឱ្យបានច្រើន
អ្នកត្រូវពិសារអាហារជាតិម្សៅដូចជា បាយ នំប៉័ង ផាស្តា ដំឡូងស្ងោរ ឬដុត និងអាហារសម្បូរប្រូតេអ៊ីនមាន ស៊ុត មាន់ សណ្តែក សណ្តែកសៀង ។
ពិសារទឹកដោះគោ និងផលិតផលទឹកដោះគោឱ្យបានទៀងទាត់
វាជាជាតិកាល់ស្យូមចាំបាច់សម្រាប់អ្នក និងការលូតលាស់របស់កូនក្នុងផ្ទៃ ។
អាស៊ីតហ្វូឡិចសំខាន់ចំពោះកោសិកាលូតលាស់ និងការបន្តពូជ
ទទួលទានអាស៊ីតហ្វូឡិចឱ្យបាន ៤០០-៨០០ មីក្រូក្រាមជាប្រចាំ ដើម្បីកាត់បន្ថយកំណើតកូនមកខូច ឬខ្វះសរីរាង្គ ។ អាហារសម្បូរអាស៊ីតហ្វូឡិចមាន បន្លែស្លឹកបៃតង ផ្លែឈើ និងគ្រាប់ធញ្ញជាតិគ្រៀម ស្រូវអូក និងពោត ។
ចៀសវាងជាតិស្រវឹង និងអាហារផ្អាប់
អាការៈ និងរបបអាហារចាំបាច់សម្រាប់ស្ត្រីមានផ្ទៃពោះសប្តាហ៍ទី ១
Reviewed by Mong Kul
on
9:52 PM
Rating:
No comments: