Top Ad unit 728 × 90

ថ្មីៗ

randomposts

បន្លែ​និង​ផ្លែឈើ​មួយចំនួន​ល្អ​សម្រាប់​អ្នកមាន​ជំងឺទឹកនោមផ្អែម​



ដោយ: ទ្រី រតនា
ជំងឺទឹកនោមផ្អែម​ គឺជា​ជំងឺគ្រោះថ្នាក់​មួយ មាន​ឥទ្ធិពល​ខ្លាំង​ដល់​ជីវភាព​រស់នៅ​។ ជំងឺទឹកនោមផ្អែម​ មិនអាច​​ព្យាបាល​អស់ទាំង​ស្រុង​នោះទេ ដូច្នេះ​យើង​ត្រូវតែ​ការពារ​ល្អ​ជាង​ព្យាបាល​។ ប៉ុន្តែ​សម្រាប់​អ្នក​កើតមាន​ជំងឺ​ទឹកនោមផ្អែម​ហើយ ​គួរ​មាន​របប​អាហារ​​​ត្រឹមត្រូវ ដើម្បី​សុខភាព​ល្អ កាត់បន្ថយ​ជាតិ​ស្ករ​និង​ការពារជំងឺ​ធ្ងន់ធ្ងរ ​រ៉ាំរ៉ៃ​ថែមទៀត​។​

​ពិសា​បន្លែ​ និង​ផ្លែឈើ​ ដែលមាន​ស្រាប់​ ក្នុង​របប​អាហារ​របស់​យើង​រាល់ថ្ងៃ​។ គួរ​ញ៉ាំ​បន្លែ​ច្រើនជាង​សាច់ កាត់បន្ថយ​ជាតិ​ម្សៅ​និង​ជាតិ​ស្ករ ទាំងអស់នេះ​គឺជា​មូលហេតុ​ជួយ​ឲ្យ​ឈាម​រត់​ស្មើ​និង​កាត់បន្ថយ​បាន​កម្រិត​ជាតិ​ខ្លាញ់​ទៀតផង​។ បន្លែ​និង​ផ្លែឈើ​គឺជា​ប្រភព​វីតាមីន​ និង​ជាតិ​ស​រសៃ​ច្រើន​បំផុត ជួយ​អ្នកមាន​ជំងឺទឹកនោមផ្អែម​ ល្អប្រសើរ​ជាង​មុន​។​

​ខាងក្រោម​នេះ​គឺជា​បន្លែ​ផ្លែឈើ​ល្អ​សម្រាប់​សុខភាព​អ្នកមាន​ជំងឺទឹកនោមផ្អែម​
​ផ្កា​ខាត់ណា​ខៀវ​៖



​មាន​ច្រើន​ជាតិ​ស​រសៃ​ ​និង​ជាតិ​អុកស៊ីតកម្ម​ មាន​ប្រយោជន៍​ដល់​ការពិនិត្យ​កម្រិតជាតិ​ស្ករ​ក្នុង​ឈាម​បានល្អ​។ អ្នកមាន​ជំងឺទឹកនោមផ្អែម​ ត្រូវ​ញ៉ាំ​ផ្កា​ខាត់ណា​ខៀវ​នេះ​ ឲ្យ​បាន​ទៀងទាត់​។
​ស្លឹក​ផ្ទី​៖



​សមស្រប​សម្រាប់​អ្នកមាន​ជំងឺទឹកនោមផ្អែម​ និង​បញ្ចុះ​រាគ ព្រោះ​ផ្ទី​មាន​ច្រើន​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ មាន​មុខងារ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ សម្ពាធ​ឈាម​ខ្ពស់ ​និង​ចុះរាគ​ទៀតផង​។
​ផ្លែ​ល្ពៅ​៖



​មាន​សមត្ថភាព​ស្ដារឡើងវិញ​កោសិកាលំពែង ហេតុនេះ​កម្រិត insulin បាន​ផលិត​ចេញច្រើនជាង ជួយ​កែសម្រួល​ស្ថានភាព​ជំងឺ​ទឹកនោមផ្អែម ហើយ​ថែមទាំង​មាន​ប្រយោជន៍​ការពារ​ផលវិបាក​កើតមាន​ជំងឺបេះដូង​និង​ខួរក្បាល​ទៀតផង​។ ដូ​ច្នះ​បន្លែ​នេះ​ពិតជា​ល្អ​ខ្លាំងណាស់​ សម្រាប់​អ្នកមាន​ជំងឺទឹកនោមផ្អែម​។​
​ទំពាំង​បារាំង (Asparagus )៖



​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ តាមរបៀប​ជំរុញ​ការផលិត insulin​។
​ខ្ទឹមបារាំង​៖



​មាន​ប្រយោជន៍​ការពារ​សម្ពាធ​ឈាម​។ អ្នកជំនាញ​បាន​ណែនាំ​ឲ្យ ផឹកទឹក​ខ្ទឹមបារាំង ដើម្បី​កាត់បន្ថយកម្រិតឈាម​គួរសម​។ អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ត្រូវ​ពិសា​ទឹក​ខ្ទឹមបារាំង​រាល់ពេល​ព្រឹក​មួ​យ​ស្លាបព្រា​បាយ ពិសា​ក្នុង​រយៈពេល ១ - ២​ខែ​នឹង​ឃើញ​ប្រសិទ្ធភាព​របស់​វា​។​
​ផ្លែ​ម្រះ​៖



​ក្នុង​ផ្លែ​ម្រះ​មាន​ជាតិ​charantin glycosid steroid​មាន​ប្រយោជន៍​កាត់បន្ថយ​សម្ពាធ​ឈាម​ ពន្យឺតដំណើរ​ការកើត​ជំងឺភ្នែក ​និង​ជំងឺភ្នែកឡើងបាយ ជួយ​បង្កើន​សមត្ថភាព​បញ្ចូល glucose​ឲ្យ​អ្នក​ជំងឺ​។ ផ្លែ​ម្រះ​នៅមាន​ប្រយោជន៍​ការពារ​អុកស៊ីតកម្ម​ និង​បណ្ដេញ​រ៉ាឌីកាល់​សេរី ដែលជា​មូលហេតុ​អាច​បង្ករជំងឺ​ទឹកនោមផ្អែម​កើតឡើង​។​
​ការ៉ុត​៖



​ក្នុងពេល​បណ្ដា​ប្រភេទ​ស្ករ​មាននៅ​ក្នុង​អាហារ​ ក្លាយ​ជា​ស្ករ​នៅក្នុង​ឈាម​យ៉ាង​រហ័ស​។​ ជាតិ​ស្ករ​ដែលមាន​នៅក្នុង​អាហារ​ អាច​រលាយ​ចូលក្នុង​ឈាម​យ៉ាង​ឆាប់រហ័ស តែ​ជាតិ​ស្ករ​ក្នុង​មើម​ការ៉ុត​បែ​រ​ជា​យឺតយ៉ាវ។ ដូច្នេះ​ញ៉ាំ​ការ៉ុត​ គឺ​ល្អ​បំផុត​សម្រាប់​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​។ វា​អាច​បន្ថែម beta-carotene ជួយ​កាត់បន្ថយ​ជំងឺទឹកនោមផ្អែម​ និង​គ្រប់គ្រង​ឈាម​បានល្អ​។​

​ដូច្នេះ​សម្រាប់​អ្នកមាន​ជំងឺទឹកនោមផ្អែម​ គួរ​ជ្រើស​បន្លែ​ផ្លែឈើ​ខាងលើនេះ ដើម្បី​សុខភាព​អ្នក​ជំងឺទាំងអស់គ្នា​ណា​!

​ទន្ទឹមនឹងនោះ លោកអ្នក​អាច​ពិគ្រោះ​ផលិតផល Lecithin Double Plus មួយ​នេះ​ ដើម្បី​ការពារ​ជំងឺ​ទឹកនោមផ្អែម​ និង​កាត់បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​។​



​សម្រាប់​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម Lecithin ជំនួយ​ដំណើរការ​លើកកម្ពស់​លំពែង​បញ្ចេញ insulin និង​បង្កើន​ការបញ្ចេញ​ជាតិ​ស្ករ​ក្នុង​ឈាម​។ Lecithin អាច​ទប់ស្កាត់​សភាព​ក្រិន ​រឹង​ស​រសៃ​ឈាម​ នៅក្នុង​សរសៃឈាម ក៏ដូចជា​ជំងឺ​ទឹកនោមផ្អែម​ ដែល​បាន​ផ្សារភ្ជាប់​ជាមួយនឹង cholesterol គ្មាន​លំនឹង ឬ ច្រើន​ហួសប្រមាណ និង​ធ្វើឱ្យ​ប្រសើរឡើង​ ការ​បំប្លែង​សារជាតិ celluar ។​
បន្លែ​និង​ផ្លែឈើ​មួយចំនួន​ល្អ​សម្រាប់​អ្នកមាន​ជំងឺទឹកនោមផ្អែម​ Reviewed by Mong Kul on 6:52 PM Rating: 5

No comments:

All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.